ម្សិលមិញ​មនុស្ស​២​នាក់ស្លាប់ និងរបួសធ្ងន់​ស្រាល​៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក ( យប់​២​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ រងរបួស​ធ្ងន់ ៤​នាក់ និង​របួសស្រាល ៣​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។
​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ៧​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៥​គ្រឿង រថយន្ត​ធុន​តូច ចំនួន ១​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង ចំនួន ២​នាក់​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក ( ស្លាប់ ២​នាក់​), បត់​គ្រោះថ្នាក់ ១​លើក , និង​មិន​ប្រកាន់​ស្តាំ ១​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៦​នាក់ ( យប់ ១​នាក់ ) ។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​ផងដែរ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ២៧៧៧​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១១៤២​គ្រឿង និង​ពិន័យ​សរុប ១៦៣៥​គ្រឿង ៕

13590236_1625866611061037_57116333939119832_n