នាយករដ្ឋមន្ត្រី​បារាំង​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​រៀនរ​ស់នឹង​ការ​គំរាម​ភេ​វរ​កម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2016 ក+ ក-

ប៉ារីស​៖​នាយករដ្ឋមន្ត្រី​បារាំង​លោក Manuel Valls បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​រៀន​រស់​និង​ការព្រមាន​ភ​វរ​កម្ម ខណៈ​ការវាយប្រហារ​អត្តឃាត​នឹង​បន្ត​កើតមាន​បន្ថែមទៀត​។ លោក​បញ្ជាក់ថា ដូច្នេះ​ប្រជាជន​ទាំងអស់​ត្រូវតែ «​រៀន​រស់នៅ​ជាមួយនឹង​ការគំរាមកំហែង​» ទុក​ឲ្យ​ហើយ​។​
​ការព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី​បារាំង​ខាងលើនេះ បាន​កើតឡើង​បន្ទាប់​ប្រធានាធិបតី​លោក Francois Hollande បាន​និយាយថា បារាំង​នឹង​បន្ត​អូសបន្លាយ​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​៦​ខែ​ពេញ​តែម្តង ឆ្លើយតប​ទៅនឹង​ស្រមោល ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នៃ​ការវាយប្រហារ​ក្នុង​ពិធីបុណ្យ​ជាតិ Bastille ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Nice និង​ទទួលរង​ការ វាយប្រហារ​ដោយ​រថយន្តបុក​រះ និង​បាញ់ប្រហារ​សម្លាប់​មនុស្ស ៨៤​នាក់​កាលពី​សប្តាហ៍​មុននេះ​។​
​លោក Valls បាន​ថ្លែងប្រាប់​អង្គសភា​បារាំង​ដូច្នេះ​ថា «​ទោះបីជា​ដឹងថា​ពាក្យ​ទាំងនេះ​ពិបាក​និយាយ​ចេញមក​ក៏ដោយ ក៏​ខ្ញុំ​មាន​កត​ព្វ​កិច្ច​ត្រូវ​លើកឡើងថា នឹងមាន​ការវាយប្រហា​រ​ផ្សេងៗ​ទៀត​កើតឡើង ហើយ​ប្រជាជន​ស្លូតត្រង់​បន្ថែមទៀត ក៏​នឹង​បាត់បង់​ជីវិត​ផងដែរ​។ យើង​មិនត្រូវ​ចុះចាញ់​នោះទេ ប៉ុន្តែ​ត្រូវ​រៀន​រស់​ជាមួយនឹង​ការគំរាមកំហែង​»​។ លោក បញ្ជាក់ថា​ជនសង្ស័យ​ជនជាតិ​អ៊ីស្លាម Reda Kriket ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមីនា​ជាមួយ​អាវុធជាតិផ្ទុះ​ផង​នោះ គឺ​រូបគេ​បានគ្រោង​វាយប្រហារ​ភេរវកម្ម​នៅ​ថ្ងៃ​ប្រកួត Euro 2016 នៅ​ទីក្រុង​ប៉ារីស​តែម្តង​៕

FRANCE-SHOOTING/