មេដឹកនាំ ISIS ក្នុងប្រទេស​អាហ្គានីស្ថាន​ត្រូវបាន​បាញ់សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2016 ក+ ក-

​អាហ្គានីស្ថាន​៖​យោងតាម​សារព័ត៌មាន BBC បាន​ផ្សាយ​ថា មេដឹកនាំ​សំខាន់​មួយរូប​របស់​ពួកក្រុម​រដ្ឋ​ឥស្លាម​ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​បាន​ស្លាប់​ក្នុង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ខេត្ត​ណា​ង​ហ្គា​ហា​។​
​មន្ត្រី​អាហ្គានីស្ថាន​បាន​និយាយថា មេដឹកនាំ​រូបនេះ​ឈ្មោះ Saad Emarati គឺជា​បុគ្គល​ម្នាក់​ក្នុងចំណោម​បុគ្គល​ផ្សេងទៀត​ជា​អ្នករៀបចំ​បង្កើត​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន និង​ប៉ា​គី​ស្ថាន ហើយ​បាន​ដឹកនាំ​ការវាយប្រហារ​ជាច្រើន​កន្លែង​ប្រឆាំង​ពួក​តា​លី​បង់ និង​រដ្ឋាភិបាល​ផងដែរ​។​
​មន្ត្រី​អាហ្គានីស្ថាន​ថ្លែងថា Saad គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​១២០​នាក់​ទៀត​ដែល​សង្ស័យ​ជា​ពួក​សកម្មប្រយុទ្ធ ហើយ​ត្រូវ​យោធា​រដ្ឋាភិបាល​បាញ់សម្លាប់​នៅក្នុងពេល​ប្រតិបត្តិការ​នៅក្នុង​ស្រុក​កូត គឺ​ក្រោយពេល​ប៉ុន្មាន​ថ្ងៃ​ដែលមាន​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​រដ្ឋធានី​កា​ប៊ុល ហើយ​បានសម្លាប់​មនុស្ស​អស់​៨០​នាក់​។​
​គួរ​បញ្ជាក់ថា Saad គឺជា​អតីត​មេបញ្ជាការ​នៅក្នុង​ក្រុម​ឧ​ទ្ធា​ម​តា​លី​បង់ ប៉ុន្តែ​បុរស​ម្នាក់នេះ​ប្តូរ​ទៅ​ចូលរួម​ការងារ​ជាមួយ​ពួក​រដ្ឋ​ឥស្លាម​វិញ​បន្ទាប់ពី Mullah Omar ជា​អ្នកបង្កើត​ក្រុម​ឧទ្ទាម​តា​លបង់​បាន​ស្លាប់​៕

160727-vod-meta-g-secu-Key-Islamic-State-leader-Saad-Emarati-killed-in-Afghanistan