រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក ( យប់ ៣លើក ) បណ្តាលអោយមនុស្សស្លាប់២នាក់ រងរបួសធ្ងន់ ៧នាក់ និងរបួសស្រាល៣នាក់។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១០គ្រឿង រួមមាន ម៉ូតូ ចំនួន ៥គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង និងរថយន្តធុនធំ ចំនួន ២គ្រឿង។ របាយការណ៍ខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៦នាក់ុ ( យប់ ៣នាក់ ) ។
ជាមួយគ្ននោះម្សិលមិញនេះចំពោះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣១៥៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៣៣៣គ្រឿង និងពិន័យសរុបចំនួន១៨២២គ្រឿង៕