បែកធ្លាយ​រឿង​នាយរង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​យក​ថវិកា​អង្គភាព​ទៅប្រើ​ប្រាស់​មិន​ប្រក្រតី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2016 ក+ ក-

​នាយទាហាន នាយទាហានរង​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គនាយកដ្ឋាន​ការដ្ឋាន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ បាន​ទំលាយ​រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុទ្ធ សារឿន​នាយរង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការដ្ឋាន និង​វរសេនីយ៍ឯក រឿន សេរី នាយ​លេខាធិការដ្ឋាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អគ្គ​បញ្ជា​ដ្ឋា​ន ឈ្មោះ​ទាំង​២​នាក់​បាន​ដក​ថវិកា​របស់​អង្គភាព​យកមកប្រើ​ប្រាស់​មិន​ប្រក្រតី​ខុសពី​គោលការណ៍​របស់​អង្គភាព​ថវិកា​នោះ​គឺជា​របស់​អង្គភាព​ដែលមាន​ថវិការ​ចំនួន ៤០ ០០០​ដុល្លា (​បួន​មឺ​ន​ដុល្លា​អាមេរិក​) ជា​ថវិកា​សំរាប់​កសាង​បណ្ណាល័យ​របស់ មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការដ្ឋាន​។
​នាយទាហាន នាយទាហានរង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការដ្ឋាន នៃ​កង​យោ​ធិ​ពល​ខេមរភូមិន្ទ​បានធ្វើ​លិខិត​សុំអោយ ឯ​ឧ​ត្ត​ម ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​សុំ​ជួយ​ពិនិត្យ​លើ​បុគ្គល​ទាំងពីរ​នេះ​ផង ដែល​បាន​ប្រព្រឹត្តិ​ខុសឆ្គង​ដែល​បាន​យក​ថវិកា​របស់​អង្គភាព​ទៅប្រើ​ប្រាស់​មិន​ប្រក្រតី​។ មិនតែប៉ុណ្ណោះ​បុគ្គល​ទាំងពីរ​រូបនេះ​តែ​តែង​ប្រើពាក្យ​គំរាម​គំហែង​ទៅលើ​នាយទាហាន នាយទាហានរង នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការដ្ឋាន​៕

Untitled-113956787_1749291338642762_1140515273_n