​ល្បែងស៊ីសង​អាប៉ោង បៀ​ជាច្រើន​កន្លែង ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង បាន​និយាយថា ល្បែងស៊ីសង​អាប៉ោង បៀ មួយកន្លែង​នៅ​ចំណុច​ខាងមុខ​ផ្សារ​ភ្ជា​វ ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច ត្រូវគេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ភូមិស្ថាន​របស់​ពួកគាត់​។​
​បើតាម​ប្រជាពលរដ្ឋ​ថា ល្បែងស៊ីសង​អាប៉ោង បៀ មួយកន្លែង​ខាងលើនេះ​ត្រូវគេ​បើក​លេង​ដោយ​បើកចំហរ ទាំង យប់​និង​ថ្ងៃ តែម្តង ដោយ​ពុំ​មានការ​អើពើ​ពី​សមត្ថកិច្ច​នោះទេ បើទោះបីជា​ខុស​ទៅនឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ក៏ដោយ​។​
​ជំវិញ​ទៅនឹង​ករណី​ខាងលើនេះ លោក ខិត ណាត នាយប៉ុស្ដិ៍​រដ្ឋបាល​ត្រែង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ សីហា​នេះ​ថា លោក​ទទួលស្គាល់ថា ទីតាំង​ល្បែងស៊ីសង​អាប៉ោង បៀរ​ខាងលើនេះ មាន​ពិតប្រាកដ​មែន​។ ប៉ុន្តែ​ការលេង​នេះ​គឺមាន​ការ​លួច​លេង​ម្តងម្កាល ហើយ​លោក​ធ្លាប់បាន​ចុះទៅ​មើល​និង​នែរ​នាំ​រួចហើយ​ដែរ ម្យ៉ាង​វិញ​ពេលដែល​សមត្ថកិច្ច​ចុះ​ទៅដល់​មិនឃើញ​មាន​អ្នកលេង​ទេ តែ​ពេលដែល​សមត្ថកិច្ច​ត្រឡប់មកវិញ​ទើប​គេ​នាំគ្នា​លេង​វិញ​។​
លោក​បន្តថា ពេលនេះ​ខាង​លោក​រវល់​ណាស់​ព្រោះ​ការងារ​ច្រើន​ហើយ​កម្លាំង​សមត្ថកិច្ច​មាន​តិច​ហើយ​លោក​មិន​បង់​អោយមាន​ទេ​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់លោក ។​
ចំណែក​លោក​ភំ សយ អធិការ​ស្រុក​រត​នះ​មណ្ឌល​បាន​ប្រាប់​ផងដែរ​ថា រឿង​ហ្នឹង​លោក​មិនដឹង​ទេ ព្រោះ​លោក​នៅ​ឆ្ងាយ ខាង​មេ​ប៉ុស្តិ៍​ទើបបាន​ដឹង​ច្បាស់​៕

14002436_1749727665265796_96230227_o13918794_1749727671932462_12624549_o13933579_1749727658599130_1858075204_n13950705_1749727688599127_1868927764_o14012620_1749727608599135_665999087_o