មនុស្ស​៣៣​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​រថយន្តក្រុង​ធ្លាក់​ពី​ភ្នំ​នៅ​នេ​ប៉ាល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2016 ក+ ក-

នេ​ប៉ាល់​៖​អាជ្ញាធរ​ក្នុង​តំបន់​និយាយថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​ធ្លាក់​ពីលើ​ផ្លូវ ហើយ​បន្ត​ធ្លាក់ចុះ​ពីលើ​ភ្នំ​មួយ​បណ្តាល​ឲ្យ​មនុស្ស​៣៣​នាក់ និង​៣៥​នាក់​ផ្សេងទៀត​រង​ប​រួស នៅក្នុង​ស្រុក Kavrepalanchok ប្រទេស​នេ​ប៉ាល់ ។ នេះ​បើតាម​សារព័ត៌មាន​ស៊ិន​ហួ​។​
​អនុប្រធាន​កា​រិ​ល័យ​មន្ត្រី​ស្រុក លោក Bhim Kanta Sharma បាន​ឲ្យ​ដឹងថា មាន​ក្រុម​អ្នកធ្វើដំណើរ ៣៥​នាក់​ទៀត បានទទួល​រងរបួស ហើយ​កំពុង​ត្រូវបាន​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ ទៅកាន់​រដ្ឋធានី Kathmandu ដើម្បី​ទទួល​ការព្យាបាល ដែលមាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ​។​លោក​បញ្ជាក់ថា ចំនួន​នៃ​អ្នកស្លាប់ អាច​នឹងមាន​ការកើនឡើង​។
​ទោះជា​យ៉ាងណា​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​នេះ មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​នោះទេ​។ រថយន្តក្រុង​នេះ បាន​ធ្លាក់​ប្រមាណ​ជាង​៣០០​ម៉ែត្រ ចុះ​ពីលើ​ភ្នំ​៕

160815134828-01-nepal-bus-crash-0815-exlarge-16911354605_G