ស្ត្រី​ម្នាក់​ត្រូវ​ប្តី​អា​រក​សម្លាប់ចោល​បន្សល់​កូន​២​នាក់​យំ​ឱប​សព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2016 ក+ ក-

1-5 2-6 3-53-5​៖​ជម្លោះ​ក្នុង​គ្រួ​សារបាន​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ត្រូវបាន​ប្តី​អា​រក​សម្លាប់​នៅវេលា​ម៉ោង​១ និង​១០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​បន្ទប់​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង ក្រុមទី​០៩ ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​ជនរងគ្រោះ​មានឈ្មោះ សុខ សុ​ឃិន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ជា​ថៅកែ​ម៉ាស្សា​នៅ​កន្លែងកើតហេតុ ចំណែកឯ​ជនសង្ស័យ​មានឈ្មោះ ទុន ធា​វី អាយុ​៤៥​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះជួល​។ តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ និង​ជនរងគ្រោះ ធ្លាប់ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ប៉ុន្តែ​បាន​បែកផ្លូវ​គ្នា​អស់​រយៈពេល​២​ខែ​មកហើយ​។ បន្ទាប់មក​ជនសង្ស័យ​ក៏បាន​សុំ​ជនរងគ្រោះ​រួមរស់​ជាមួយគ្នា​វិញ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​។ លុះដល់​ថ្ងៃកើតហេតុ ជនសង្ស័យ​ក៏បាន​លួច​ឡើងលើ​ផ្ទះ ហើយ​ហែក​ដំបូល​ចូល​អារ​-​ក​សម្លាប់​ជនរងគ្រោះ​ចោល​តែម្តង រួច​ក៏​គេចខ្លួន​បាន​ស្រមោល​។​
​ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះមក​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឲ្យ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕