ឃាត់ខ្លួន​វៀតណាម​រស់នៅ និង​ធ្វើការ​ខុសច្បាប់​៨​នាក់​នៅ​ចោមចៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​អាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ និង​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ ពីបទ​រស់នៅ និង​ធ្វើការ​ខុសច្បាប់​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​ខាងលើនេះ បាន​ធ្វើឡើង​នៅផ្ទះ​លេខ​២០ និង​ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​៤០ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា ជនជាតិ​វៀតណាម​ទាំង​៨​នាក់​នេះ មាន​ស្រី​ម្នាក់ មាន​កាន់​លិខិតឆ្លងដែន ទិដ្ឋាការ​E ចំនួន​៣​នាក់ តែ​គ្មាន​សៀវភៅ​ការងារ ត្រូវបាន​ដកយក​លិខិតឆ្លងដែន​មក​ធ្វើការ​ផ​ក​ពិន័យ តាមច្បាប់​ការងារ​។ ដោយឡែក​មនុស្ស​ចំនួន​៥​នាក់ គ្មាន​លិខិតឆ្លងដែន មានតែ​អត្តសញ្ញាណប័ណ្ណ​វៀតណាម ត្រូ​បាន​នាំខ្លួន​យកមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​៕

fn-2016-09-06-07-46-41-5fn-2016-09-06-07-46-41-3fn-2016-09-06-07-46-41-2