នគរបាល​យុត្តិធម៌​ជាង​៣០០​នាក់​ស្បថ​ចូលកាន់​តួនាទី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ភ្នាក់ងារនគរបាល​យុត្តិធម៌​ជាង​៣១៥​នាក់​មកពី​ក្រុង​ស្រុក​ទាំង​១៤​និង​មន្ត្រី​មក​ការិយាល័យ​នានា​ចំណុះ​ឲ្យ​ស្នងការ​ខេត្ត​មួយចំនួន​បាន​ចូល​ស្បថ​បំពេញ​មុខងារ​នៅក្នុង​តុលាការខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ជា​គណអធិបតី​ពី​ស្ថាប័ន​តុលាការ​មាន​ប្រធាន​ក្រុមប្រឹក្សា​ស្បថ​បំពេញ​ជា​ភ្នាក់ងារ ដោយ​លោក ជា វណ្ណៈ ប្រធាន​សាលាដំបូង​ខេត្ត អនុប្រធាន​២​រូប​មាន​លោក ហេង លុយ តំណាង​អយ្យ​ការណ៍ និង​លោកស្រី យិ​ច ឈា​ណាវី ជា​ចៅក្រម​។​

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ស្បថ​ក្នុងអំឡុង​ឆ្នាំ​២០០៨​កន្លងមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យើង​បានធ្វើ​ពិធី​នេះ​ម្តង​រួចមកហើយ ក្នុងនោះ​ក៏មាន​ការបែងចែក​និង​ចូល​ស្បថ​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ដែលមាន​តួនាទី ឬ​មាន​ពី​ឋានន្តរសក្តិ​ពី​អនុសេនីយ៍ឯក​ឡើងទៅ​។ ដោយឡែក​យើង​បានធ្វើ​ពិធី​នៅថ្ងៃនេះ គឺ​សម្រាប់តែ​ភ្នាក់ងារនគរបាល​យុត្តិធម៌​មាន​ចំនួន​៣១៥​នាក់ បាន​ចូល​ស្បថ​បំពេញ​មុខងារ​នៅ​តុលាការខេត្ត​បាត់ដំបង បន្ទាប់ពី​មាន​លិខិត​ស្នើសុំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត​នាពេល​កន្លងមក​ថ្មីៗ​នេះ​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី បាន​បញ្ជាក់ថា ការចូល​ស្បថ​នា​ថ្ងៃនេះ ជា​លើក​ទី​២​ហើយ គឺជា​មន្ត្រីនគរបាល​ម​ក​ពី​មូលដ្ឋាន​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១៤ និង​មន្ត្រីនគរបាល​មកពី​ការិយាល័យ​នានា​ចំណុះ​ឲ្យ​ស្នងការ​ខេត្ត​មួយចំនួន ដើម្បី​បំពេញ​មុខងារ​( បំពេញ​សិទ្ធ​)​ជា​ភ្នាក់ងារនគរបាល​យុត្តិធម៌ តែ​មិនមាន​សិទ្ទ្ធ​សម្រេច​អ្វី​ធំដុំ​ទេ អាច​សម្រេចបាន​ត្រឹម​បទលហុ​ប៉ុណ្ណោះ ដូច​មានចែង​ក្នុង​ក្រម ក្នុង​មាត្រា​៧៦, ៧៧, ៧៨, ក្រោយ​បាន​ស្បថ​ហើយ​មន្ត្រី​ទាំងអស់ ត្រូវបាន​ទទួលស្គាល់​និង​ចេញ​វិញ្ញាបនបត្រ​ពី​សាលាដំបូង​ខេត្តបាត់ដំបង ។ ដោយ​ខុសគ្នា​ពី​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​ធ្លាប់បាន​ទៅ​ស្បថ​នៅ​សាលាឧទ្ធរណ៍ ដែលមាន​សញ្ញាបត្រ​បញ្ជា​ក់​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ក្រសួង​មា​ហា​ផ្ទៃ ហើយ​មាន​សិទ្ធិ​សម្រេច​ការងារ​ទៅតាម​ភារកិច្ច​ជំនាញ​ដែល​ថ្នាក់លើ​ប្រគល់ជូន​៕

14269567_1759875320917697_483070813_n14218563_1759875317584364_990367616_n14269423_1759875307584365_686529921_n14269369_1759875297584366_1978976554_n14249358_1759875310917698_1171963189_n