តួកគីបណ្តេញក្រុម ISIS ចេញអស់ពីតំបន់ព្រំដែនជាមួយស៊ីរី
អង់ការ៉ា៖នាយករដ្ឋមន្រីតួកគី លោក Binali Yildirim បានប្រកាសថាតំបន់ព្រំដែន រវាងតួកគី និង ស៊ីរីមានសុវត្ថិភាពទាំងស្រុងហើយ បន្ទាប់ពីកងកម្លាំងតួកគី និង ក្រុមឧទ្ទាមស៊ីរី គាំទ្រដោយទីក្រុងអង់ការ៉ា បានវាយបណ្ដេញក្រុម ISIS ចេញពីទីតាំងឈរជើងចុងក្រោយជា ច្រើន ដែលក្រុមមួយនេះ ធ្លាប់គ្រប់គ្រងកន្លងមកនោះ ។
លោក Binali Yildirim បានអះអាងដូច្នេះក្នុងសុន្ទរកថា មួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។ ដោយឡែក អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក៏បានទទួលស្គាល់ផងដែរចំពោះការអះអាងនេះ ដោយបញ្ជាក់ថា តាមរយៈការបាត់បង់ទីតាំងឈរជើងទាំងនេះ នឹងធ្វើឱ្យក្រុមរដ្ឋអ៊ីស្លាម ISIS លែងមាន ទំនាក់ទំនងជាមួយនឹងពិភពក្រៅបន្តទៀត៕