ចោរ​កាច់​សោ​ម៉ូតូ​មុខសញ្ញា​សកម្ម​ឆ្លងខេត្តម្នាក់​ត្រូវ​សមត្ថកិច្ច​បាញ់​បាក់​ភ្លៅ​ម្ខាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​នៅ​ម៉ោងជាង​១០ និង​០០​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​កាច់​សោ​ម៉ូតូ​សកម្ម​ឆ្លងដែន និង​ឈានដល់​ការឃាត់ខ្លួន​បាន​ម្នាក់ បន្ទាប់ពី​ប្រុង​ជើងការ​កាច់​សោ​ម៉ូតូ​នៅ​មណ្ឌល​គាំពារ​មាតា និង​ទារក​ខេត្តបាត់ដំបង​។​
​សមត្ថកិច្ច​បាន​បង្ហើប​ថា មុនពេល​កើតហេតុ​មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដ្រី​ម សេ​១២៥ ឆ្នាំ​២០១៦​មក​ចត​នៅមុខ​មណ្ឌល​ហើយ​ចូលទៅ​ពិនិត្យ​សុខភាព ភ្លាមនោះ​មុខសញ្ញា​ជនសង្ស័យ​បាន​ដើរ​សំដៅ​ក្បែរ​ម៉ូតូ​រួច​ដក​ឧបករណ៍​កាច់​សោរ ក្នុងពេល​ជាមួយគ្នា​សមត្ថកិច្ច​បាន​សួរនាំ​ហើយ​ជនសង្ស័យ​បាន​ឆ្លើយថា​ចាំ​ទទួល​ប្រពន្ធ​បន្ទាប់មក​បាន​ដើរ​ត្រ​សៀរៗ​ហើយ​រត់គេចខ្លួន ការព្យាយាម​រត់គេច​នេះ​ត្រូវ​សមត្ថកិច្ច​បង្ខំចិត្ត​បាញ់​ភ្លៅ​ខាងឆ្វេង​តែម្តង​។​
​ជនសង្ស័យ​មានឈ្មោះ​ជា សំណាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិប​ណ្តុះ​សណ្តែក ឃុំ​ស្រះ​បន្ទាយ ស្រុក​បារាយ ខេត្តកំពុងធំ​ជា​មុខសញ្ញា​សកម្ម​បានធ្វើ​សកម្ម​ភាពជា​បន្តរ​បន្ទា​ប់​ក្នុង​ខេត្តពោធិសាត់ បន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​ហើយ​ត្រូវបាន​ឃាត់ខ្លួន​ជនបង្ករ​និង​បក្សពួក​ជា​បន្តរ​ផងដែរ​។​
​ជនសង្ស័យ​ខាងលើ​បន្ទាប់ពី​សមត្ថ​កិ​ច្វ​ឃាត់ខ្លួន​បាន​ហើយ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុំ​មុខរបួស​រួច​ប​ញ្ជួ​ន​បន្ត​មកកាន់​អធិការ​ក្រុង​បាត់ដំបង​ដើម្បី​សាកសួរ​៕

14247928_1759880704250492_556217768_o14233514_1759880714250491_858918918_o14215681_1759880700917159_1057140923_o14233715_1759880760917153_1999221653_o