លោក មិន ឃិន ទទួលមរណភាព​នៅ​មន្ទីរពេទ្យ​ប្រទេសថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក មិន ឃិន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេស​សកម្ម​ពិសេស ត្រូវបាន​គេ​រាយការណ៍​ថា លោក​បានទទួល​មរណភាព នា​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅឯ​មន្ទីរពេទ្យ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​រោគាពាធ​។​
​គួរ​បញ្ជាក់ថា លោក មិន ឃិន អតីត​ប្រធាន​គណកម្មាធិការ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ ហើយ​ក្រោយមក​ទទួល​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​កិច្ច​ភារ​សាសនា ។ លោក​ត្រូវបាន​ដក​ចេញពី​តំណែង​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៥​នេះ ហើយ​បាន​ធ្លាក់ខ្លួន​ឈឺ​រហូត​ទទួលមរណភាព​៕

011