ដោយ៖ប៉ែន៖សុផល
បាត់ដំបង៖អ្នកស្រី ជុំ ងី អាយុជាង៥០ឆ្នាំត្រូវជាម្តាយជនរងគ្រោះបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុកូនស្រីរបស់គាត់បានចេញពីផ្ទះហើយប្រាប់ថាទៅហាត់ប្រាណដូចសព្វដង រហូតជាង១ម៉ោងទើបមានការភ្ញាក់ផ្អើលថាកូនរបស់លោកស្រីលោតពីលើស្ពានស្លាកែត ឋិតក្នុងភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងនិងខេត្តបាត់ដំបងទើបនាំគ្នាជួយរាវរក រហូតដល់វេលាម៉ោង៧ និង៥០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ទើបរកសាកសពឃើញ។
ជនរងគ្រោះមានឈ្មោះឌិន ស៊ីណាត ហៅមុំ អាយុ២១ឆ្នាំ រស់នៅក្រុមទី៦ ភូមិ សង្កាត់កន្លែងកើតហេតុ។
ប្រភពមជ្ឍដ្ឋានជុំវិញកន្លែងកើតហេតុបានសន្និដ្ឋានថា នៅក្នុងអំឡុងម៉ោងប្រមាណជាង៥.០០ទៀបភ្លឺ ក្រុមទូកនេសាទដែលឈប់ក្បែរគល់ស្ពានបានលឺសម្លេងលោតទឹកក្រំ ហើយចាំស្តាប់បន្តរទៀតក៍បាត់ដានឈឹងតែម្តង។
ហេតុការណ៍ខាងលើប្រជាពលរដ្ឋសន្និដ្ឋានបឋមថា ការគិតខ្លីដោយសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះអាចបណ្តាលមកពីមានវិបត្តិផ្លូវចិត្តកើតចេញពីភាពប្រេះឆារវាងគូសង្សារ បើពុំនោះទេមានវិបត្តិក្នុងគ្រួសារ៕