បាក់ស្រុត​ដំបូល​ឃ្លាំង​សំណាងល្អ​មិនមាន​អ្នករងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2016 ក+ ក-

​ភ្នំពេញ​៖​សំណង់​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង​ដែល​ទំហំ​៤០​គុណ ៧០​ម៉ែត្រ​ដំបូល​ឆ្អឹង​ដែក​ត្រូវបាន​បាក់ស្រុត​ចុះមក​ដី តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ហើយ​គេ​សង្ស័យថា ការ​សាង​សាង​នេះ​អាច​មិនមាន​ច្បាប់​សាងសង់ឡើង បានជា​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស បណ្តាល​ឲ្យ​បាក់ស្រុត​បែបនេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦​នៅក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បើតាម​ក្រុមកម្មករ​សាងសង់​បាន​និយាយថា សំណង់​នេះ​ទទឹង​៤០​ម៉ែត្រ បណ្តោយ​៧០​ម៉ែត្រ សង់​ឡើង​អំពី​ដែក ប្រក់​ស័ង្កសី ដែល​ក្នុង​គម្រោង​ធ្វើ​ឃ្លាំង​សម្រាប់​ស្តុក​ទំនិញ​ផ្សេងៗ​គ្រប់​ប្រភេទ​។ ប៉ុន្តែ​ក្រុមកម្មករ​មិនបាន​ប្រាប់ថា​ម្ចាស់​សំណង់​ខាងលើ​ឈ្មោះ​អ្វី​ឡើយ ដោយសារ​ពួកគាត់​មកពី​ឆ្ងាយ​។​
​ប្រជាពលរដ្ឋ​នៅក្បែរ​សំណង់​នេះ​បាន​និយាយថា សំណង់​មួយ​នេះ គឺ​អ្នក​សាងសង់​មិន​គិតពី​ហាន​និ​ភ័យ​នោះ ដោយ​គេ​បានធ្វើ​ដំបូល​គង​លើ​របង​ព្រំ​មិនបាន​ទុក​គម្លាត​ត្រឹមត្រូវ​នោះឡើយ ដោយ​សាត​តែ​ការសាងសង់​បែបនេះ​ទើប​ប្រជាពលរដ្ឋ​មានការ​សង្ស័យថា ការ សាងសង់​នេះ​ប្រហែលជា​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះឡើយ ព្រោះ​បើ​មានច្បាប់​នោះ​ម្ចាស់​សំណង់​នេះ​និង​យល់​ពី​ការសាងសង់​ហើយ​។​
​បើ​យោងតាម​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បង្ហើប​ឲ្យ​ដឹងថា សំណង់​ខាងលើ​នោះ កំពុងតែ​រត់​ច្បាប់​ចូលទៅ​សាលា​រាជធានី ហើយ​ខណៈ​រត់​ច្បាប់​នោះ​ម្ចាស់​ក៏​ចាប់​សាងសង់​ជា​បណ្តើៗ​ទៅ​។​
​ពាក់ព័ន្ធ​និង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នោះ​អ្នកយកព័ត៌មាន​មិនអាច​ទំនាក់ទំនង​ជាមួយ​ម្ចាស់​សំនេះ​បានឡើយ​៕

14407982_1764802407091655_432774087_o14407524_1764802393758323_1394348566_n14375329_1764802697091626_1777126228_o14374595_1764802747091621_1090930501_o14339859_1764802713758291_1729402847_o