សម្តេច​ក្រឡា​ហោ​អញ្ជើញ​ចូលរួម​ដាំ​កូនឈើ​និង​ប្រ​លេង​កូន​ត្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​១៧ កញ្ញា ២០១៦ មាន​រៀបចំ​ប្រារព្វ​ពិធី ដោយ​រដ្ឋបាល​ស្រុក​បាណន់​បាន​​គោរព​ស្នើរ​សុំ សម្តេច​ក្រឡាហោម ស ខេង ដើម្បី​យក​ទីតាំង​ដី​ជាប់ជើង​ភ្នំ និង​មាត់បឹង​កសិណ​ខាងមុខ​ប្រាសាទ​បាណន់​មាន​ទំហំ ១៩.៩៨៤m2 ដែរ​ជា​ដី​ក្នុង​ដែន​សមត្ថកិច្ច របស់​រដ្ឋបាល​ស្រុក​បាណន់​ និង​ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ​គ្រប់គ្រង ដើម្បី​រៀបចំ​ធ្វើជា ឧទ្យាន​រុក្ខជាតិ​សម្តេច​ក្រឡាហោម​​ស ខេង ។​
​ដូច​មាន​ពាក្យស្លោក​ពោលថា​បាត់បង់​ព្រៃឈើ​នាំមក​នូវ​គ្រោះមហន្តរាយ ព្រៃឈើ​ជា​ប្រភព​ធន់​ធាន និង​សុខភាព ព្រៃឈើ​បំរើសេវា ទេសចរ​ធម្មជាតិ ការដាំ​កូនឈើ​និង​ព្រៃឈើ​ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា ព្រៃឈើ​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប រុក្ខជាតិ​ទិវា គឺជា​ទិវា​កសាង​សម្បត្តិ​មនុស្ស ។ ដោយ​មើលឃើញ​សក្តានុពល​ក្នុង​តំបន់​នេះ​សម្រាប់​ភ្ញាវទេសចរ​ចូលមក​កម្សាន្ត និង​ធ្វើ​ឲ្យ​តំបន់​ឧទ្យាន​រុក្ខជាតិ​សម្តេច​ក្រឡាហោម ស ខេង ក្លាយទៅជា​តំបន់​ឧទ្យាន​រុក្ខជាតិ​គួរ​ឲ្យ​ចាប់អារម្មណ៍ ទើប​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​ប្រធាន​ក្រុម​ការ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាណន់ បាន​ជួយឧបត្ថម្ភ​គាំទ្រ​នូវ​ថវិការ​ក្នុង​ការនាំ​កូនឈើ ចំនួន​២៣០០​ដើម​និង​កូន​ត្រី ចំរុះ​ចំនួន​៣៥.០០០​ក្បាល​ទៅ​ប្រ​លេង​ក្នុង​បឹង​កសិណ​មុខ​ប្រាសាទ​បាណន់​មាន​ទំហំ​ប្រមាណ​៣៩.៥៦០m2 និង​ជម្រៅ​ជាង​៥​ម៉ែត្រ ជា​អំណោយ​របស់​ព្រះ​តេជគុណ សម វិ​រៈ ព្រះ​មេគណ​ស្រុក​មង្គលបុរី ។​
​ក្នុងឱកាស​នោះ​ផងដែរ ដោយ​ភ្ជាប់​ជាមួយ​កម្ម​ពិធី​ព្រក​លែង​កូន​ត្រី​ក្នុង​ឧទ្យាន​រុក្ខជាតិ​និង​បឹង​កសិណ​​ខាងមុខ​ប្រាសាទ​បាណន់ សម្តេច​ក្រឡាហោម ស ខេង​បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅ​​ស៊ូ ប្រភេទ DBST ១​ខ្សែ ប្រវែង​៧.០០០​ម៉ែត្រ​x៦​ម៉ែត្រ​លើផ្លូវ​ខេត្ត​លេខ​១៥៧១ ដែល​ស្ថាបនា​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​ដោយ​ចាប់ពី​ភូមិ​ភ្នំ​គល់ ឃុំ​ក​ន្ទឺ​២ ដល់​ចំណុច​រង្វង់​មូល​យាយ​ទូល​ក្រូច ក្នុងភូមិ​ចែង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់​ខេត្តបាត់ដំបង៕

14389712_1764802137091682_385898626_n14383421_1764802133758349_1667318616_n14389866_1764802163758346_922469401_n14389897_1764802207091675_1624861475_n14408993_1764802193758343_958951727_n