ដោយ៖ប៉ែន សុផល
បាត់ដំបង៖តាំងពីវេលាម៉ោង៩ជាងព្រឹក រហូតដល់ ម៉ោង១៤ និង១៤នាទីរសៀល ថ្ងៃ១៨ កញ្ញា ២០១៦នេះ លោកអភិបាលខេត្ត ចន្ទ សុផលបានចុះទៅដល់កន្លែងកើតដោយមានក្រុមប្រឹក្សាខេត្តនិងភ្នាក់ងារខាងធនាគាស្រូវផងដែរដើម្បីស្វែងរកយុទ្ធ វិធីធ្វើដំណោះស្រាយ ជាមួយពលរដ្ឋនៅឃុំចំនួន៣កំពង់ព្រៀង រាំងកាសី និងព្រៃតូច ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋបានដឹកស្រូវយកមកចាក់លើផ្លូវជាតិលេខ៥ដើម្បីតវ៉ាតំលៃស្រូវចុះថោក ដោយក្រុមឈ្មួញកណ្តាលបានបញ្ចុះតម្លៃ មិនស្របតាមខាងធនាគាស្រូវបានដាក់កំណត់ក្នុងការទិញ ស្រូវប្រភេទសែនក្រអូប ជាស្រូវប្រភេទលេខ ១ក្នុងតម្លៃមួយបានដាក់ គឺ ទិញតាមភូមិក្នុង១កីឡូក្រាម៨៤រៀល និងនៅធនាគាស្រូវក្នុង១កីឡូក្រាម៩០រៀលកន្លែងធនាគាស្រូវ និងចំណែកស្រូវស្ងួតក្នុង១កីឡូក្រាម១ពាន់រៀលនៅតាមភូម រីឯទិញនៅកន្លែងធនាគាស្រូវក្នុង១កីឡូក្រាម១.៧០រៀលបន្ទាប់ពីលោកអភិបាលខេត្តបានសម្រុះសម្រួលដល់បងប្អូនប្រជាពលរដ្ឋរួចមកលោកបានទៅសម្រួលជាមួយនិងតាមរោងម៉ាស៊ិនក្នុងតំបន់នោះឲ្យរួមសហការណ៍ជួយទិញផលស្រូវដូចរដ្ឋបាលខេត្តបានដាក់ឲ្យក្នុងតម្លៃខាងលើនោះស្រាបក៍ដូចជាគ្រប់ស្ថាប័នពាក់ព័ន្ធ ជុំវិញខេត្ត ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត លោកព្រះរាជអាជ្ញារ នួន សាន ព្រមទាំងតំណាងជាច្រើនរូបផ្សេងទៀតផងដែរ បានចុះមកដល់ទីតាំងស្វែងរកដំណោះស្រាយជូនពលរដ្ឋរហូតដល់ទទួលបានលទ្ធផល ។
បើទោះជាប្រជាពលរដ្ឋមិនសប្បាយចិត្តខណៈតំលៃស្រូវពួកគាត់កំពុងធ្លាក់ថ្លៃចុះថោកក្តី ក៍ពួកគាត់សូមអរគុណដល់ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត លោកព្រះរាជអាជ្ញារ នួន សាន និងមន្ត្រីពាក់ព័ន្ធដែលខិតខំស្វែងរកដំណោះស្រាយជូនពួកគាត់នាពេលនេះ៕