ប្រជាពលរដ្ឋខ្មែរជាង២,៥លាននាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន ២,៥៥៧,៥០៥នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕