នាយក​រដ្ឋមន្ត្រី​អះអាង​ជាថ្មី​ថា ស្រុក​ខ្មែរ​អត់​មាន​វិបត្តិ​នយោបាយ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ឆ្លើយតប​ការលើកឡើង​របស់​មនុស្ស​មួយចំនួន​ដែលថា ស្រុក​ខ្មែរ​កំពុងមាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ជាថ្មី​ថា ស្រុក​ខ្មែរ​អត់​មាន​វិបត្តិ​នយោបាយ​នោះទេ ។ សម្តេច​បញ្ជាក់ថា កុំ​យក​រឿង​បុគ្គល​មក​ឡូកឡំ​នឹង​រឿង​នយោបាយ ហើយ​រឿងរ៉ាវ​កន្លងមក​គឺជា​រឿង​របស់​បុគ្គល ដែល​ធ្វើ​ឲ្យ​មាន​កំហុស ហើយ​ត្រូវ​តុលាការ​អនុវត្តតាម​និតិ​វិធី​ប៉ុណ្ណោះ ។ តុលាការ​គេ​មិនដែល​ចេះតែ​កាត់ទោស ចេះតែ​ចាប់​មនុស្ស​នោះទេ វា​ទាល់តែ​មនុស្ស​នោះ​ធ្វើ​ឲ្យ​មាន​កំហុស​ឬ​មានទោស ។ ដូច្នេះ​អ្នកណា​ធ្វើ​ខុស​មានទោស ទៅ​ទទួលទោស​ទៅ​ជាប់គុក​ខ្លួនឯង​ទៅ​វា​ចប់​រឿង​បាត់ទៅហើយ ។​
សម្តេច ហ៊ុន សែន លើកឡើងថា មាន​អ្នកខ្លះ​គំរាមថា បើ​មិន​ចរចា គេ​ធ្វើបាតុកម្ម ។ ប៉ុន្តែ​សម្តេច​បញ្ជាក់ថា បើ​ចរចា​គឺ​ឆ្កែ សុទ្ធ​តែម្តង , សម្តេច​មិន​ចរចា​ដាច់ខាត ហើយ​កន្លែង​ចរចា​គឺមាន​តែ​នៅ​សភា​ប៉ុណ្ណោះ តែ​អ្នកឯង​បាន​រត់ចោល​សភា​ខ្លួនឯង ។​
សម្តេច​ព្រមាន​ផងដែរ សូមកុំ​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឲ្យ​សោះ ។ ប៉ុន្តែ​សម្តេច​មិន​ធ្វើ​ដូច​ប្រធានាធិបតី ហ្វីលីពីន​នោះទេ ។​
សម្តេច​ថ្លែងថា បើ​ចិត្តសឿង​ធ្វើបាតុកម្ម​ភ្លាមៗ ទៅ ព្រោះ​សម្តេច​បានចេញ​បញ្ជា​រួចហើយ ធ្វើបាតុកម្ម​កន្លែង​ណា​ត្រូវ​រៀបចំ​ធ្វើ​កន្លែង​នោះ ។ ដូច្នេះ​សាកមើល​ទៅ ហើយ​ការលើកឡើង​អញ្ចឹង​មិនមែន​ជាការ​គំរាម​នោះទេ តែ​អ្នកឯង​ទៅវិញ​ទេ ដែល​គំរាម​គេ​មុន៕

fn-2016-09-19-08-14-27-1