គ្មាន​លុយ​ដណ្ដឹង​ស្រី​ដែល​ខ្លួន​ស្រលាញ់​ចងក​សម្លាប់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2016 ក+ ក-

​ខេត្តកណ្តាល​៖​យុវជន​ម្នាក់​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​នៅខាងមុខ​ផ្ទះ​បញ្ចប់​បញ្ហា ព្រោះតែ​គ្មាន លុយ​ចូល​ស្ដីដណ្ដឹង​កូនស្រី​គេ​ខ្លួន​ស្រលាញ់ ដែល​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។​
​យុវជន​រងគ្រោះ​ឈ្មោះ ឆាំ ធារ៉ា អាយុ ២០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ​។ ក្រោយពី​ការពិនិត្យ​រួចរាល់ សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។​
​ប្រភពពី​អ្នកជិតខាង​បាន​បង្ហើប​ឲ្យ​ដឹងថា យុវជន​ខាងលើ​ចងក​សម្លាប់ខ្លួន​ដោយសារ​តូចចិត្ត​គ្មាន​លុយ​ដណ្តឹងប្រពន្ធ ព្រោះ​ប៉ុន្មាន​ថ្ងៃ​មុនពេល​ស្លាប់​នោះ គេ​ធ្លាប់​ប្រាប់​អ្នកជិតខាង​ថា គេ​ស្រឡាញ់​កូន​គេ​ម្នាក់​នៅក្នុង​ភូមិ ប៉ុន្តែ​មិនដឹង​បាន​លុយ​ពី​ណា​មក​ដណ្តឹង ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ ដូច្នេះ​រហូតដល់​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន ទើប​មានការ​ភ្ញាក់ផ្អើល​តែម្តងទៅ​។​
​ប្រភព​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ដើរចេញ​បាត់​ពី​ផ្ទះមួយ​ថ្ងៃ មិនដឹង​ទៅណា​ដល់​ម៉ោង​កើតហេតុ ក្រោយពី​រាំងភ្លៀង​ឪពុក​ជនរងគ្រោះ បាន​បញ្ចាំង​ភ្លើង​ពិល ពីលើផ្ទះ​ស្រាប់តែ​ឃើញ​កូន​ចងក​សម្លាប់ខ្លួន​ស្លាប់​បាត់ទៅហើយ នៅ​ដើម​សង្កែ​មុខផ្ទះ រួច​បាន​រាយការណ៍​ឲ្យ​នគរបាល​ចុះមក​ពិនិត្យ​សាកសព ភ្លាម​នោះដែរ​កម្លាំង​ជំនាញ បច្ចេកទេស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន ចុះ​ពិនិត្យ​សាកសព តាម​ការសន្និដ្ឋាន​រប​ស់​គ្រូពេទ្យ​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​ចងក​សម្លាប់ខ្លួន ពិតប្រាកដ​មែន​៕

fn-2016-09-19-10-29-56-3fn-2016-09-19-10-29-56-2fn-2016-09-19-10-29-56-1