តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រយ័ត្ន​ខ្ពស់ ក្នុង​សប្តាហ៍​នេះ ជាពិសេស ប្រជាពលរដ្ឋ​រស់នៅ តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ជាង​ពេលកន្លងមក​។​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្តីជូនដំណឹង​មួយ​ប្រកាស​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១២-១៦ ខែតុលា​ខាងមុខ​កម្ពុជា​នឹងរង​បាតុភូធ​ម្ម​ជាតិ​២ ដែល​អាចធ្វើ​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​កាន់តែច្រើន​។​
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា «​បាតុភូតធម្មជាតិ នោះ គឺ មាន​ព្យុះ​ទី​១៩ ឈ្មោះ AERA ដែល​នឹងមាន​សម្ពាធ​ទាប ហើយ​មាន​ឥទ្ធិពល​ខ្លាំង លើ​សមុទ្រ​ចិន​ខាងត្បូង និង​កម្ពុជា​។ មួយទៀត​នោះ គឺ ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​ចុះមក​ភាគខាងត្បូង​ប្រទេស​កម្ពុជា និង​កំពុងមាន​ឥទ្ធិពល លើ​ប្រទេស​កម្ពុជា និង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​»៕

fn-2016-10-10-10-42-25-0