បទល្មើស​នេសាទ​កើតមាន​ពេញបន្ទុក​នៅ​ស្រុក​ឯក​ភ្នំ​មន្ត្រី​ជំនាញ​មិន​បង្ក្រាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បទល្មើស​នេសាទ​យ៉ាង​អនាធិបតេយ្យ​កើតមាន​ពេញបន្ទុក​នៅតាម​ដង​ទន្លេ​ពិសេស​ចំណុច​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ មន្ត្រី​ជំនាញ​ជលផល​មិន​បង្ក្រាប​នាំគ្នា​សម្ងំ​ហាក់ដូច​ត្រូវ​ថ្នាំ​សណ្តំ​។​
ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឯក​ភ្នំ​បាន​បង្ហើប​អោយដឹងថា បទល្មើស​នេសាទ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅតាម​ដង​ទន្លេ​ពិសេស​នៅ​ចំណុច​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ដោយ​ជនខិលខូច​មួយចំនួន​ធំ​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​ប្រមុខ​រាជរាជ​រដ្ឋាភិបាល​បាន​ហាមឃាត់​ដូចជា​របាំង​ស្បៃ​អួន​ក្រឡា​ល្អិត​រាប់រយ​រាប់ពាន់​ម៉ែត្រ​យកមក​ដាក់​ជាការ​បំផ្លាញ​នូវ​ពូជ​មច្ឆា​ជាតិ​មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចុះទៅ​ក្បែរ​ឬ​បង្ក្រាប​ឡើយ ការដែល​ពួកគាត់​រកស៊ី​ដាក់​ជា​លក្ខណៈ​គ្រួសារ​ដប់​ម្ភៃ​ម៉ែត្រ​មន្ត្រី​ជំនាញ​ទាំងអស់​នោះបាន​ចុះទៅ​កាប់​ក​ញ្ច្រាំ​ភ្លាម​។​
ប្រភព​បន្តទៀតថា មន្ត្រី​ជំនាញ​ទាំងអស់នោះ​ធ្វើបាប​តែ​ប្រជាពលរដ្ឋ​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដប់​ម្ភៃ​ម៉ែត្រ​ចំណែក​ជនខិលខូច​មួយ​ចំនួន​ធំ​ដែលជា​អ្នកមាន​លុយ មានអំណាច​ប្រើប្រាស់​ឧបករណ៍​ស្បៃ​អួន​ក្រឡា​ញឹក​រាប់រយ​រាប់ពាន់​ម៉ែត្រ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់នោះ​បែ​ជាមាន​ការឃុបឃិត​ធ្វើ​មើលមិនឃើញ​ទាល់តែសោះ​។​
ពាក់ព័ន្ធ​ទៅនឹង​ករណី​លើកឡើង​ខាងលើ លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា​នេះ​ថា ពេលនេះ​លោក​កំពុងតែ​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើការ​បង្ក្រាប​ជា​បន្ដបន្ទាប់​ហើយ​ដោយសារ​កម្លាំង​រប​ស់លោក​ពេលនេះ​មាន​តិច​ហើយ​ផ្ទៃដី​ដែល​ត្រូវ​ចុះ​មាន​ទំហំ​ធំ​រហូត​ទៅដល់​ជាង​២០​ម៉ឺន​ហិកតា ហើយ​ម្យ៉ាងវិញទៀត​ពេល​ចុះទៅ​ម្តង​មានការ​ចំណាយលុយ​ច្រើន តែ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត​លោក​និង​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ដល់​ចំណុច​ខាងលើ​នេះហើយ​៕

14699781_1774656992772863_907018343_n14696811_1774656982772864_90562756_n14694774_1774656989439530_1896550694_n14686548_1774656979439531_808877451_n14658335_1774656976106198_1970394504_n14642828_1774656996106196_556319601_n