តុលាការ​ភ្នំពេញ​កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2014 ក+ ក-

ភ្នំពេញ​៖​លោក សាន សីហៈ សកម្ម ជនគណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​៨ ខែធ្នូនេះ ត្រូវ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដី​កោះហៅ​ឲ្យ​ចូលទៅ​បំភ្លឺ​នាពេល​សវនាការ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤​ខាងមុខ ពាក់ព័ន្ធ​ចលនា​កុបកម្ម កាលពី​អំឡុង​ខែកក្កដា កន្លងមក​។

យោងតាម​តាម​ដីកា​កោះហៅ របស់ លោក កែវ សុ​វ​ជាតិ តំណាង​អយ្យការ​អម​សាលាដំបូង​កាលពី​ថ្ងៃទី​៨ ខែធ្នូ បាន​ឲ្យ​ដឹងថា ការកោះហៅ​លោក សាន សីហៈ ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​នៃ​ការចូលរួម​នៅក្នុង ចលនា​កុបកម្ម​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជា​ធិ​តេ​យ្យ​កាលពី ថ្ងៃទី​១៥ ខែកក្កដា​។

កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤ បានចេញ​ដីកា​កោះហៅ លោក សាន សីហៈ អាយុ​២៦​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​លំនៅ​ផ្ចះ​លេខ​៥៨ ផ្លូវ​លេខ​២៣០ ភូ​បិ​ទី​៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​ឲ្យ ចូលទៅ​កាន់់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង ៨​ព្រឹក និង​វេលា ម៉ោង​១៤ រសៀល​បន្ទប់​សវនាកា​រ​ទី​១ ជាន់​ទី​១ ដើម្បី​បំភ្លឺ ពាក់ព័ន្ធ​ការចូលរួម​ក្នុង​ចលនា​កុបកម្ម​កាលពី ខែកក្កដា​កន្លងមក​៕រដ្ឋា

Untitled-1លោក សាន សីហៈ