សង្កាត់​ទាំង​៤​ក្នុង​ខណ្ឌមានជ័យ ល្បែងស៊ីសង គ្រឿងញៀន​កំពុង​រាលដាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2016 ក+ ក-

​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ដូចជា សង្កាត់​ស្ទឹងមានជ័យ សង្កាត់​ចាក់អង្រែលើ សង្កាត់​អង្រែ​ក្រោម និង​សង្កាត់​បឹងទំពុន នៃ​ខណ្ឌមានជ័យ បាន​រិះគន់ថា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​ថា មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន និង​ល្បែងស៊ីសង​នោះទេ​។​
ហេតុនេះហើយ​ទើប​បទល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន​នៅ​ផ្លូវ​៦០​ម៉ែត្រ ភូមិ ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កើតឡើង​ឥតឈប់ឈរ​ហើយ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ និង​សង្កាត់​បឹងទំពុន​ជាដើម​ដែលមាន ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា កន្ទុយលេខ បៀ​អាប៉ោង ភ្នាល់​បាល់ទាត់ និង​ល្បែង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត រាលដាល​កាន់តែខ្លាំង​។​
​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌមានជ័យ ក៏បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​ក្នុង​ខណ្ឌមានជ័យ​ជាបន្ទាន់ ព្រោះ​មួយ​រយៈពេល​កន្លងទៅនេះ​ករណី​ចោរឆក់ ចោរប្លន់​ប្រដាប់អាវុធ និង​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​បាន​កើតឡើង​ឥតឈប់ឈរ ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ៕

14697082_1776652212573341_123550441_o14678032_1776652205906675_1315687898_o14646696_1776652195906676_1565817401_o