រំលោភ​សម្លាប់​​ចោល​សព​ទាំង​អាក្រាតកាយ​ក្នុងព្រៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2016 ក+ ក-

ខេត្តសៀមរាប​៖​ក្មេងស្រី​ម្នាក់​ត្រូវ​ជនឃាត​ករ​រំលោភ ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅក្នុង​ព្រៃ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព។ ហេតុការណ៍​ប្រទះឃើញ​សាកសព​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​០០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​ព្រៃ​សហគមន៍​ពពេល ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ស៊ីវ សុធា​រី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​។ ជាមួយគ្នានេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ជនសង្ស័យ​រំលោភ ហើយ​រឹត​.​ក​សម្លាប់ ដោយ​សាកសព​ជនរងគ្រោះ​មាន​ស្នាម​ជាំ​ត្រង់​.​ក និង​មាន​លក្ខណៈ​អាក្រាតកាយ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ស្វែងរក​ចាប់ខ្លួន​៕

y