ផ្ទុះ​គ្រាប់បែកនៅ​ជិត​ព្រះវិហារ​អ៊ីស្លាម​នៅ​ប៉ា​គី​ស្ថាន​ស្លាប់ និង​របួស​១៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2016 ក+ ក-

​ប៉ា​គី​ស្ថាន​៖​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​និយាយថា ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត និង មនុស្ស​ជាង​១២​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​ក្រុម​អ្នក​វាយប្រហារ​បាន​បំផ្ទុះ​គ្រាប់បែកដៃ​មួយគ្រា​ប់​នៅ​ជិត​ព្រះវិហារ​អ៊ីស្លាម​មួយកន្លែង​នៅក្នុង​ទីក្រុង​កា​រ៉ា​ជី​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​។​
​មន្ត្រីប៉ូលិស​ក្នុង​ទីក្រុង​កា​រ៉ា​ជី​បាន​និយាយថា នៅក្នុង​អ្នករងរបួស​ទាំងនោះ​គឺមាន​ស្ត្រី​ចំនួន​៤​នាក់ និង​កូនក្មេង​ចំនួន​៣​នាក់​នៅពេល​ពួកគេ​កំពុងធ្វើដំណើរ​ទៅកាន់​ព្រះវិហារ​អ៊ីស្លាម​ដ៏​សំខាន់​មួយកន្លែង​ស្ថិតនៅ​តំបន់​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​បំផុត​មួយ​នៅក្នុង​ទីក្រុង​នេះ​។​
​ទោះជា​យ៉ាងណា​មិនទាន់មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ ប៉ុន្តែ​កន្លងមក​ក្រុម​ឡាស​គើ​អេ​ចាង​វី (Lashker e Jhangvi) បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​បែប​មួយចំនួន​ទៅលើ​ក្រុម​ពលរដ្ឋ​មូស្លីម​និកាយ​ស៊ី​អ៊ី​ត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​៕

9a04003e505848372be093000b236d14_l