ផ្លូវ​២១៧​ពី​ចំណុច​ចំណុច​ស្ពាន​ជ្រៃ​ត្រូវបិទចរាចរណ៍បណ្តោះអាសន្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សេចក្តីរាយការណ៍​បាន​ឲ្យ​ថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦​នេះ​ផ្លូវ​លេខ​២១៧ (​ហៅ​ផ្លូវការ​ដូង​)​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​បង្ខំចិត្ត​បិទ​ចរាចរណ៍​បណ្តោះអាសន្ន​ចាប់ពី​ចំណុច​ស្ពាន​ជ្រៃ​ក្នុង​សង្កាត់​ស្ពាន​ថ្មី រហូតដល់​រង្វង់​មូល​កួ​ស្រូវ​ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រហូតដល់​ប្រវែង​២​ពាន់​ម៉ែត្រ ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ការ​ជន់​លិច​នេះ​គឺ​ចាប់តាំងពី​ល្ងាច​ថ្ងៃទី​១៨ តុលា​មកម្ល៉េះ រហូត​កម​ដល់​ចំណុច​ខាងលើ​ត្រូវបាន​ជន់​លិច​ជម្រៅ​ទឹក​ប្រមាណ​១​ម៉ែត្រ ហើយ​កំពុង​ហូរ​កាត់​ខ្លាំង​ផងដែរ​៕

8b462787-4dbb-4a7c-92d1-d5d80223b1cadf996701-f9ee-4e65-ad40-da549277db2b