រសៀល​នេះ លោកស្រី រ៉ូ​ណា ស្មី​ត ធ្វើ​សន្និសីទកាសែតនៅ​ការិយាល័យ​ ​OHCHR
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោកស្រី រ៉ូ​ណា ស្មី​ត នឹងធ្វើ​សន្និសីទកាសែត​នា​វេលា​ម៉ោង ៣ និង​០០​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦​នេះ នៅ​ការិយាល័យ​សិទ្ធិមនុស្ស អង្គ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (OHCHR) មុននឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ។ គេ​ចាំ​មើលថា តើ​មន្ត្រី UN ម្នាក់នេះ នឹង​និយាយ​អ្វីខ្លះ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រោះ​កន្លងទៅ​មន្ត្រី UN មិនដែល​និយាយ​ល្អ​ពី​កម្ពុជា​នោះឡើយ ។​
​គួរ​បញ្ជាក់ថា លោកស្រី រ៉ូ​ណា ស្មី​ត ត្រូវបាន​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នកឃ្លាំមើល និង​រាយការណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស នៅ​ប្រទេស​កម្ពុជា ជំនួស​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី ក្នុង​ខែមីនា ឆ្នាំ​២០១៥​។ លោកស្រី បានធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវការ លើកដំបូង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​។ កាលពី​ខែមីនា ឆ្នាំ​២០១៦ អ្នករាយការណ៍​ពិសេស​រូបនេះ ក៏​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១០​ថ្ងៃ​ដែរ​៕

siv-channa01_72