ឃើញ​បងប្រុស​កាប់​ម្តាយ ខឹង​ពេក​ស្ទុះ​ទៅយក​ដំបង​វាយ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2016 ក+ ក-

ខេត្តកណ្តាល​៖​មាន​អំពើ​ឃាតកម្ម​មួយ​បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល ទាំង​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល គ្រា​ដែល​បុរស​មាន​ជំងឺ​ស​សៃ​ប្រសាទ​ប្រចាំកាយ​៤​ឆ្នាំ​ម្នាក់ ពេល​ជំងឺ​ធ្វើទុក្ខ​បាន​ទៅ​ទាញ​កាំបិត​បុ័ងតោ មក​ចិញ្ច្រាំ​កាប់​ម្តាយ​កំពុង​ស​ម្រា​ន នៅលើ​គ្រែ​បណ្តាល​ឲ្យ រងរបួស​ធ្ងន់ គួរ​ឲ្យ​អាណិត​យ៉ាង​ពន់ពេក​។ ភ្លាមៗ​នោះ ពេល​ប្អូនប្រុស​ឃើញ​ទ្រាំ​មិនបាន ក៏​ចូលទៅ​ជួយ​ម្តាយ​យក​ដំបង វាយ​ជនបង្ក​ជា​បងប្រុស​រហូតដល់​ស្លា​ប់​។​
នគរបាល​បាន​ឲ្យ​ដឹងថា បុរស​ស​សៃ​ប្រសាទ​ឈ្មោះ ហួត ហេង អាយុ​៤៩ ឆ្នាំ និង​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ ឃី ញ៉ អាយុ ៦៦ ឆ្នាំ និង​មាន​ប្តី​ឈ្មោះ គឹម ឡេង​ហ៊ួ​ត អាយុ 75 រីឯ​ជនដៃដល់​ឈ្មោះ ហ៊ួ​ត សំ​តិច អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។​
​នគរបាល​បាន​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​ម្តាយ​នៅក្នុង​ផ្ទះ​ជាមួយគ្នា​ចំណែក​លោក តា​ជា​ប្តី​ស្ត្រី​រងគ្រោះ​បាន​ទៅ​ហូប​កាហ្វេ​បាត់ ក្រោយមក​ជនបង្ក បាន​ទៅ​ទាញ​កាំ​បុ័​តោ​១​មក​កាប់​ម្តាយ​កំពុងតែ​ស​ម្រា​ន​នៅលើ​គ្រែ​ម្នាក់ឯង គឺ​កាប់​ក្បាល​ខាងក្រោយ​១​កាំបិត ក​១​កាំបិត ដៃ​១​កាំបិត និង​ក្បាលពោះ​១​កាំបិត​។ ពេលនោះ ប្អូនប្រុស​ឃើញ​ដូច្នេះ បាន​ស្ទះ​ទៅ​ជួយ​ម្តាយ​ដោយ​ទាញ​បាន​ដំបង​ឈើ​មួយ​ដើម​ទៅ​វាយ​សំពង​លើ​បងប្រុស​បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង​តែម្តង​។​
​បើ​យោងតាម​សម្តី​អ្នកជិតខាង​បាន​និយាយថា ជនរងគ្រោះ​ស្លាប់​នេះ គឺជា​កូន​បង​បង្អស់​ក្នុងចំណោម​កូន​១០​នាក់​ស្រី​ម្នាក់ ហើយ​គេ​មាន​ជំងឺ​ប្រចាំកាយ រយៈពេល​៤​ឆ្នាំ​មកហើយ ដោយ​កន្លងមក​គេ​ធ្លាប់​ព្យាយាម​សម្លាប់ ខ្លួន​ជា​បន្តបន្ទាប់​តែ​ត្រូវ​ក្រុមគ្រួសារ​ជួយ​ទាន់​៕

fn-2016-11-21-10-11-16-0fn-2016-11-21-10-11-11-1fn-2016-11-21-10-11-16-1