លោក កឹម សុខា មិនមាន​វត្តមាន​ក្នុង​កិច្ចប្រជុំសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង​បានបង្ហាញ​វត្តមាន​លើកដំបូង នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ បន្ទាប់ពី​ធ្វើពហិកា មិន​ចូលប្រជុំ​អស់​រយៈពេល​៦​ខែ​មកនេះ​។ ប៉ុន្តែ​លោក កឹម សុខា ប្រធានស្តីទី CNRP ពុំមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​លើក​នេះ​នៅឡើយ​ទេ​។​
​នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៅថ្ងៃនេះ គេ​ឃើញ​មាន​សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៧​រូប និង​សមាជិក​មកពី​គណបក្ស​ស​ង្រោះ​ជាតិ ៣៧​រូប​។​
​គួរបញ្ជាក់​ព្រឹក​នេះ​សភា​នឹង​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៣ រួមមាន​៖ ការពិភាក្សា​លើ​ច្បាប់​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស របស់​អង្គការសហប្រជាជាតិ​, សេចក្តីព្រាងច្បាប់​ទូទាត់​ថវិកា​ឆ្នាំ​២០១៥ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ​២០១៧ និង​របៀបវារៈ​ផ្សេងៗ​មួយចំនួនទៀត​៕

fn-2016-11-22-08-33-45-0