រថយន្ត​ដឹកឈើ​ហួសកំណត់​បើក​ឡើង​ស្ពាន​ជ្រោយចង្វា​ថ្មី​អត់​រួច​រហូត​ដាច់​កង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រថយន្ត​ធុន​ធំ​មួយគ្រឿង​ដែលមាន​ផ្ទុក​ឈើ​អារ​ពេញ បាន​បើក​ឡើង​ស្ពាន​ជ្រោយចង្វា​ថ្មី ហើយ​ឡើង​អត់​រួច ព្រោះ​ផ្ទុក​ឈើ​ធ្ងន់​ពេក​រហូត​ដាច់​កង់​ក្រោយ​តែម្តង​។ ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​នោះ​គឺ​នៅ​គល់ស្ពាន​ខាងកើត​មា​នស​ន្តិ​សុខ​យាម​ពេញ​ផ្លូវ​រឿង​អី​បណ្ដោយអោយ​រថយន្ត​ធុន​ធំ​បើក​ឡើង​ស្ពាន​បាន​។​
​សូមជម្រាបថា ករណី​រថយន្ត​ធុន​ធំ​ដឹកឈើ​ពេញ គេ​បណ្ដោយអោយ​បើក​ឡើង​ស្ពាន​បាន ខណៈ​ស្ពាន​ជ្រោយចង្វារ ត្រូវបាន​គេ​ហាម​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់ បើ​គ្មាន​ករណី​ចាំបាច់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦៖៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅលើ​ស្ពាន​ជ្រោយចង្វា​ថ្មី​។​
​គួរ​បញ្ជាក់ថា ស្ពាន​ជ្រោយចង្វា​នេះ ទាំងថ្មី​-​ទាំងចាស់ មិនត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាតអោយ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​នោះឡើយ បើ​គ្មាន​ករណី​ចាំបាច់ ដោយ​តម្រូវអោយ​រថយន្ត​ធំ ទៅ​ឆ្លងតាម​ស្ពាន​លី​យ៉ុង​ផាត់​វិញ​៕

fn-2016-11-22-08-13-06-2fn-2016-11-22-08-13-06-3