រាជធានីភ្នំពេញ៖យុវជនដែលជាជនល្មើសរឹត.កសម្លាប់នារីវ័យក្មេងជាសង្សារបុគ្គលិក «ក្លឹប៥៥» ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន»ដែលប្រឈមជាប់ពន្ធនាគារអស់មួយជីវិត។
គួររំលឹកថា អ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសាកសពមួយ ដែលត្រូវបានគេយកមកបោះចោល ក្នុងគំនរសំរាមដោយរុំក្រណាត់ជិត ឃើញតែជើង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្រោយកើតឡើងហេតុការនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្ដាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងចាប់បានឃាតកសម្លាប់ ស្ដ្រីម្នាក់ជាបុគ្គលិក «ក្លឹប៥៥» នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណដែលឃាតករជាសង្សារជនរងគ្រោះផងដែរ៕