កម្លាំង​P.M សហការ​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជុល​ផល​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​បាន​សហការ​ជាមួយ​មន្ទីរ​យុ​ត្តិ​ធ​ម៍​និង​មន្ត្រី​ជំ​នាំ​ញ​ជល​​ផល​បាន​ចុះបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នេសាទ​ដែល​ចេះ​ប្រព្រឹត្តិ​យ៉ាង​គគ្រឹកកគ្រេង​ដោយ​មិន​កោតខ្លាច​នូវ​ច្បាប់ទម្លាប់​អ្វី​សោះ​។ តែងតែ​ធ្វើ​នេសាទ​ចាប់​ត្រី​គ្រប់​ប្រភេទ​ឡើងមក​លក់​ឲ្យ​ពួក​ឈ្មួញ​ទទួល​ទិញ​ទាំង​ឡាន​និង​ម៉ូតូ​ស្ទើរ​គ្រប់​ច្រកល្ហក់​ដែល​ស្ថិតក្នុង​ឃុំ​ព្រៃ​ចាស់​និង​ឃុំ​កោះ​ជី​វាង​ស្រុក​ឯក​ភ្នំ​និង​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​
​ជាក់ស្តែង​នៅ​ថ្ងៃទី​២១-២២ ខែវិច្ឆិកា ២០១៦​កម្លាំង​PM​ស្រុក​ឯក​ភ្នំ​បាន​សហការ​ជាមួយ​កម្លាំង​ជំ​ញ​ពាក់ព័ន្ធ​ច្រើន​ផ្នែក​ចុះបង្ក្រាប​ករណី​បទល្មើស​នេសាទ​បាន​ចំនួន​១២​គោលដៅ​ស្មើរ​នឹង​១៤​ខ្សែ​និង​បង្គោល​ចំនួន​២០០០​ដើម​និង​កាប់​ដុតបំផ្លាញ់​សាច់​ស្បែ​អួន​ចំនួន​៣៥០០​ម៉ែត្រ​និង​រើ​បំផ្លាញ់​ឡុ​ក​អស់​ចំនួន​១៥​គ្រឿង​ព្រមទាំង​ព្រលែង​កូន​ត្រី​បាន​ចំនួន​១៨០​កី​ឡូ​ក្រាម​ទៀតផង​កិច្ចប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២១-២២ វិច្ឆិកា ២០១៦​។​
​ប៉​ន្តែ​ចំណែក​លោក​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​លើកឡើងថា​បទល្មើស​នេសាទ​បែប​អនាធិបតេយ្យ កំពុង​កើតឡើង​ពេញបន្ទុក​នៅតាម​ដង​ទន្លេ ពិសេស​ចំណុច​ឃុំ​ព្រៃ​ចាស់​និង​ឃុំ​កោះ​ជី​វាង ស្រុក​ឯក​ភ្នំ មន្ត្រី​ជំនាញ​ជលផល​បាន​ចុះទៅ​បង្ក្រាប​និង​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​ឬ​នាំគ្នា​សម្ងំ​យកលុយ​ដាក់​ហោប៉ៅ ហើយ​បិទ​ភ្នែក​បិត​ច្រមុះ​ដើរ​បង្ហួស​ធ្វើ​មិនដឹងមិនឮ ។​
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឯក​ភ្នំ បាន​បង្ហើប​ឲ្យ ដឹងថា បទល្មើស​នេសាទ នៅតែ​កើតមាន​បែប​អនាធិបតេយ្យ​ស្ទើ​គ្រប់​ច្រកល្ហក់ ដង​ទន្លេ​ព្រែក​ពិសេស​នៅ​ចំណុច​ឃុំ​ព្រៃ​ចាស់​និង​ឃុំ​កោះ​ជី​វាង​ស្រុក​ឯក​ភ្នំ​ដោយ​ជនខិលខូច​មួយចំនួន​ធំ​បាន​កំពុង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ផ្គើន​នូវ​ប្រសាសន៍​របស់​ប្រមុខ​រាជរាជ​រដ្ឋាភិបាល បាន​ហាមឃាត់​ដូចជា ៖​របាំង​ស្បៃ​អួន​ក្រឡា​ល្អិត​រាប់រយ​រាប់ពាន់​ម៉ែត្រ​យកមក​ដាក់​ជាការ​បំផ្លាញ​នូវ​ពូជ​មច្ឆា​ជាតិ មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នា​ក់បាន​ចុះទៅ​ធ្វើការ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះឡើយ រីឯ​ប្រជាពលរដ្ឋ​ដែល​គ្រាន់តែ​រកស៊ី​ដាក់​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​ត្រូវ​មន្ត្រី​ទាំងអស់​នោះបាន​ចុះទៅ​កាប់បំផ្លាញ ហាមឃាត់​ភ្លាមៗ ។ ប្រភព​បន្តទៀតថា មន្ត្រី​ជំនាញ​ទាំងអស់នោះ​ធ្វើបាប​តែ​ប្រជាពលរដ្ឋ​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បួនដប់​ម្ភៃ​ម៉ែត្រ​ចំណែក​ជនខិលខូច​មួយ​ចំនួន​ធំ​ដែលជា​អ្នកមាន​លុយ​មានអំណាច​ប្រើប្រាស់​ឧបករណ៍​ស្បៃ​អួន​ក្រឡា​ញឹក​រាប់រយ​ពាន់​ម៉ែត្រ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់នោះ បែ​ជា​មើលមិនឃើញ​និង​ទង្វើរ​ជនខិលខូច​នោះឡើយ​ដោយមាន​ការឃុបឃិត​ធ្វើ​មើលមិនឃើញ​គិតតែ​ប្រ​យោ​ជ​ផ្ទាល់ខ្លួន ។
​ពាក់ព័ន្ធ​ទៅ​និង​ករណី​ខាងលើ លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​បាន​អះអាងថា ពេលនេះ​លោក​កំពុងតែ​ដឹកនាំ​កម្លាំង​ចុះទៅ​ដើម្បី​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​ជា​បន្ដបន្ទាប់​និង​បាន​នាំ​អ្នក​សា​ពត៍​មាន​ម្នាក់​ដើម្បី​លប់លាង​កំហុស​ខ្លួន ហើយ​ដោយសារ​កម្លាំងរ​បស់​លោក​ពេលនេះ​មាន​តិច​ហើយ​ផ្ទៃដី​ដែល​ត្រូវ​ចុះ​ធ្វើការ មាន​ទំហំ​ធំ​រហូត​ទៅដល់​ជាង ២០​ម៉ឺន​ហិកតា​ហើយ​ម្យ៉ាងវិញទៀត​ពេល​ចុះទៅ​ម្តងៗ មានការ​ចំណាយលុយ​ច្រើនតែ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត​លោក​នឹង​ដឹកនាំ​កម្លាំង​ចុះទៅ​ទប់ស្កាត់​និង​បង្ក្រាប​ដល់​ចំណុច​ខាងលើ ។​
​ប៉ុន្តែ​អ្នក​សា​ព័​ត៍​មាន​ជាច្រើន​អង្គភាព​និង​កំពុង​ចាំមើល​ខាង​មន្ត្រី​ជំនាញ​របស់លោក​ដែល​អះអាងថា​នឹង​ដឹកនាំ​កម្លាំង​ដើម្បី​ចុះ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​នោះ​៕

15183854_1794524687452760_266316819_o15175443_1794524704119425_1386387063_n15152457_1794524697452759_1412146795_o15152449_1794524684119427_719264984_o15146832_1794524734119422_743354654_o