នគរបាល​៖​ករណី​ផ្ទុះអាវុធ​ព្រឹក​មិញ​ផ្តើមចេញពី​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ករណី​ផ្ទះ​អាវុធ​មួយ​គ្រាប់​នា​ព្រឹក​ទាបភ្លឺ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​គឺ​ផ្តើមចេញពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​មួយគ្រឿង និង​ម៉ូតូ ហើយ​ខាង​ភាគី​រថយន្ត​បាន​បើក​រត់ មិន​ទទួលខុសត្រូវ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មន្ត្រីនគរបាល​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​
មន្ត្រី​ដដែល​បញ្ជាក់ថា ករណីនេះ គឺ​ភាគី​ម៉ូតូ ដែលមាន​គ្នា​៣​នាក់ មិនមែនជា​ក្មេងស្ទាវ​នោះទេ បាន​ប៉ះពៀរ​ជាមួយ​ភាគី​រថយន្ត មួយគ្រឿង​ទៀត ហើយ​ក្រោយពេល​កើត​នោះ ស្រាប់តែ​ខាង​រថយន្ត​បើក​រត់ ធ្វើ​ឲ្យ​ខាង​ម៉ូតូ បើក​ដេញតាម​ពីក្រោយ ដោយ​បើក​បញ្ច្រាស់​ផ្លូវ​លេខ​៥១ ពី​ត្បូង​ទៅ​ជើង ហើយក៏​ប៉ះ​ដៃចង្កូត​គ្នា ក៏​បណ្តាល​ឲ្យ​ដួល រាលកៃ​កាំភ្លើង​ផ្លាត​ចំ​ស្ត្រី​ម្នាក់​រើស​អេតចាយ ដែល​កំពុង​ដេក​តាមផ្លូវ រង​បួស​ផងដែរ​។​
​ទោះបីយ៉ាងណា​កម្លាំង​នគរបាល​កំពុងតែធ្វើកា​រ​ស្រាវជ្រាវ​បន្តទៀត ដើម្បី​មាន​វិធានការ​តាមច្បាប់ ពីព្រោះ​នាំ​ឲ្យ​មាន​អ្នករងរបួស​៕

fn-2016-11-23-07-44-30-2