យុវជន​ដែល​វៃ​បងប្រុស​ស្លាប់​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2016 ក+ ក-

ខេត្តកណ្តាល​៖​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​លោក លឹម សុគ​ន្ថា បានសម្រេច​ដោះលែង​យុវជន​ដែល​ជ្រុលដៃ​វាយ បងប្រុស​បង្កើត​ខ្លួនឯង​ស្លាប់ ដោយសារ​ជួយ​រំដោះ​ម្តាយ​ពី​ដៃ​បងប្រុស កំពុង​ការកាប់​ប្រហារ​ម្តាយ ព្រោះ​ជំងឺ​ស​សៃ​ប្រសាទ​ធ្វើ​ទុក ដោយ​មិន​ធ្វើការ​ចោទប្រកាន់​នោះទេ នៅ​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​យោង​មាត្រា​៣៥ នៃ​ក្រមព្រហ្មទណ្ឌ​ការការពារ​ខ្លួន ជា​លក្ខណៈ​ចាំបាច់ បានន័យថា អ្នកណា​ក៏ដោយ​មាន​សិទ្ធិ​ការពារ​ខ្លួន ពី​ការឈ្លានពាន​មួយ ដែល​មិន​ស្របច្បាប់ ដោយ​មិន​គិត​សមា​មាត​អាវុធ អាច​ការពារ​ខ្លួន​បាន ហើយ​បុគ្គល​ដែល​ស្លាប់ គឺ​គាត់​យក​កាំបិត​កាប់​ម្តាយ​របស់គាត់ បើសិនជា​មិន​តបត​ទេ ម្តាយ​នឹង​ស្លាប់ ហើយ​ករណីនេះ បើ​ម្តាយ​របួស បង​ស្លាប់ ប្អូន​ជាប់គុក​វា​ទុក្ខសោក​ណាស់​។​
​គួរ​បញ្ជាក់ថា បុរស​មាន​ជំងឺ​ស​សៃ​ប្រសាទ​ប្រចាំកាយ​៤​ឆ្នាំ​មកហើយ លុះ​ពេល​ជំងឺ​ធ្វើ​ទុក បាន​ទៅ​ទាញ​កាំបិត​បុ័ងតោ ម​កក​ញ្ច្រាំ​កាប់​ម្តាយ បង្កើត​កំពុង​សំ​រាន​នៅលើ​គ្រែ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ប្អូនប្រុស​ឃើញ​ចូលទៅ​ជួយ​ម្តាយ យក​ដំបង​ទៅ​វាយ​បណ្តាល​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​
​នគរបាល​បាន​ឲ្យ​ដឹងថា បុរស​ស​សៃ​ប្រសាទ​ឈ្មោះ ហួត ហេង អាយុ​៤៩ ឆ្នាំ និង​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ ឃី ញ៉ អាយុ​៦៦​ឆ្នាំ រីឯ​បុរស​ជា​ប្អូន​ឈ្មោះ ហ៊ួ​ត សំ​តិច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​៕

15110991_604598729728068_7820535247087379845_ofn-2016-11-22-18-33-21-0