ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នា​ក់ដោយ​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅវេលា​ម៉ោង​ប្រមាណ​ជា​០៣ និង​៤០​នាទី​ទាបភ្លឺ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​មុខ​ហាង​គុយទាវ​ទូក​ផ្លូវ​លេខ​១​ស្ថិត​ក្នុងភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​/​ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​។​
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ បុល ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ម្តុំ​វត្ត​ច​ដឹក ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ត បាត់ដំបង និង​ម្នាក់ទៀត​ឈ្មោះ អឿង សុភ័ក្ត្រ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​រងរបួស​ចំក្បាល​ធ្ងន់ធ្ងរ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ពណ៌​ស​គ្មាន​ស្លាក​លេខ បាន​ទៅបុក​និង​ម៉ូតូ​០១​គ្រឿង​ធុន​ហុងដា​ឌ្រី​ម​១២៥​ពណ៌​ខ្មៅ​សេរី​២០១១​ពាក់​ស្លាក​លេខ បាត់ដំបង​1j-4524 (​ខ្ទេច​មួយ​កំណាត់​មុខ​) បណ្តាល​ឲ្យ​កិន​ចំក្បាល​ស្លាប់​ម្នាក់​។ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​បាន​បើក​គេចខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ទៅ​ភ្នំពេញ​។​
​សមត្ថកិច្ច​បានដាក់​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជនបង្ក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ រីឯ​សព​ត្រូវបាន​អាណាព្យាបាល​ទទួល​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ម៉ូតូ​រងគ្រោះ​នគរបាល​
​ចរាចរណ៍​ខេត្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ពេល​ក្រោយ​៕

15146718_1794910567414172_1907948386_o15145142_1794910580747504_888869767_o15151201_1794910570747505_24898787_n