សហរដ្ឋអាមេរិកគាំទ្រចំពោះការលើកលែងទោស លោក កឹម សុខា
រាជធានីភ្នំពេញ៖តាមរយៈ Facebook ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត Heidt បានជួបជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៦នេះ នៅស្ថានទូតអាមេរិក ហើយបានពិភាក្សាពីស្ថានភាពនយោបាយ នៅក្នុងប្រទេស និងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
ទន្ទឹមនោះលោកទូតបានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រការលើកលែងទោស លោក កឹម សុខា ដែលជាការបានអនុញ្ញាត ឲ្យលោកបន្តឡើងវិញ នូវការងាររបស់លោកនៅក្នុងរដ្ឋសភាជាតិ ដែលនឹងធ្វើឲ្យស្ថានភាពនយោបាយ មានប្រក្រតីភាពឡើងវិញ នៅប្រទេសកម្ពុជា នៅមុនការបោះឆ្នោតឃុំ សង្កាត់ នៅឆ្នាំ ២០១៧៕