រាជធានីភ្នំពេញ៖នៅព្រលឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យផ្ទះជួល និងសិប្បកម្មឈើ ស្ថិតភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានឃាត់ខ្លួនជនជាតិវៀតណាម៣៨នាក់ដែលស្នាក់នៅ និងប្រកបរបរខុសច្បាប់ គ្មានលិខិតឆ្លងដែន។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា ជាមួយគ្នានេះផងដែរកម្លាំងជំនាញឃាត់ខ្លួនបានជនជាតិវៀតណាម៣៨នាក់ ស្រី១៣នាក់ ដែលស្នាក់នៅ និងប្រកបរបរខុសច្បាប់ គ្មានលិខិតឆ្លងដែន។
លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារចាត់ការបន្ដ៕