បាត់​ប្រពន្ធ​៣​ថ្ងៃ​ស្រាប់តែ​ឮដំណឹង​ថា​រត់តាម​ប្រុស​មក​ស​ម្ងំ​ជក់​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2016 ក+ ក-

​ភ្នំពេញ​៖​នៅ​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង​១៥​នាទី​បុរស​ម្នាក់​រត់​មកប្តឹង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ខណៈ​បានឮ​ដំណឹង​ថា ប្រពន្ធ​របស់ខ្លួន​រត់​តាម​ប្រុស​ថ្មី​មក​ស​ម្ងំលាកខ្លួន​នៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ​។​
​បុរស​ជា​ប្តី​ខាងលើ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​រលីងរលោង​ថា រូបគាត់​ហួសចិត្ត​ដែល​គិត​មក​ថា ចិត្ត​និមល​ស្រាល​ជាង​សំឡី​ដោយសារតែ (facebook) បានមក​បំបែក​រូបគាត់ និង​កូនប្រុស​ដែល​ទើប​តែមាន​អាយុ​៣​ឆ្នាំ ហើយ​សុខចិត្ត​មក​លួច​មាន​សហាយស្មន់​ជាមួយ​ប្រុស​ស្ទាវ​ដែល​ប្រើប្រាស់​គ្រឿងញៀន​ស្ថិតនៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ​។​
បុរស​ខាងលើ​មានឈ្មោះ ញាន ប៊ុន​ឌី អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកបើកបរ ស្នាក់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ បាន​ប្រាប់​អោយដឹងថា ប្រពន្ធ​របស់គាត់​ជា​អ្នកស្រុក​ល្វាឯម ខេត្តកណ្តាល ហើយ​ពួកគាត់​ទាំង​២​នាក់​បាន​រៀបការ​តាម​ប្រពៃណី​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល​បាន​បន្សល់​នូវ​ចំណងដៃ​កូនប្រុស​ម្នាក់​ដែលមាន​អាយុ​ទើបតែ​៣​ខួប​។ បុរស​រូបនេះ​បន្តថា ដោយសារតែ​ជីវភាព​ខ្វះខាត​លោក​ក៏បាន​ចាក​ចេញពី​ស្រុកកំណើត​មក​ធ្វើការ​នៅ​ភ្នំពេញ ហើយ​បាន​ចូល​បំរើការ​នៅ​ក្រុមហ៊ុន​(​កូកាកូឡា​) ចំណែក​ប្រព​ន្ឋ​របស់គាត់​លក់ដូរ​ខោអាវ​បន្តិចបន្តួច​នៅឯ​ស្រុកភូមិ​។​
​គាត់​បញ្ជាក់ថា នៅ​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​ប្រពន្ធ​របស់គាត់​បាន​ទិញ​ទូរ​ស្ទ័​សេរី​ទំនើប ហើយ​បាន​បង្កើត (facebook )​ដែល​បានដាក់​ឈ្មោះ Acount .socheata ហើយ​ចូលចិត្ត​បង្ហោះ​រូប​លេង និង chat លេង​ជាមួយ​ប្រុសៗ ហើយ​នៅ​ថ្ងៃ​១២​ខែធ្នូ ឆ្នាំ​២០១៦​ថ្មីៗ នេះ ប្រពន្ធ​របស់គាត់​បាន​លេង chat ជាមួយ​ម្ចាស់ Acount មានឈ្មោះ គឹម ហេ​ងែ​ល មាន​រហស្សនាម (​កំពូល​អ្នក​ញ៉ែ​ស្រី​) បាន​ទាក់ទង​យកប្រពន្ធ​របស់គាត់​បា​ន​សំរេច​ដោយ​សុវត្ថិភាព​ដោយបាន​នាំយក​ម៉ូតូ​១​គ្រឿង​មក​ម៉ាក​គុប​មកជា​មួយ​ដែលជា​កេរ្តិ៍​ក្នុង​ចំណងដៃ​តាំងពី​បាន​រៀបកា​មក​។​
​គាត់​បន្ថែមទៀតថា ក្នុង​មាន​គាត់​ជា​ប្តី​គាត់​មិនបាន​គិត​អ្វី​វែង​ធ្ងា​យ ឬ​ចងកម្ម​ពារ​ប្រើ​ហិង្សា​លើ​ប្រពន្ធ​នោះទេ តែ​អ្វីដែល​គាត់​បារម្ភ​នោះ​គឺ​ខ្លាច​ប្រពន្ធ​របស់គាត់​ធ្លាក់ខ្លួន​ចូលក្នុង​សង្គម​គ្រឿងញៀន​។ គាត់​បន្តទៀតថា គាត់​មិន​រករឿង​ប្រពន្ធ​ដែល​ឆោតល្ងង់​ចាញ់បោក​គេ​នោះទេ សំខាន់​គឺ​គាត់​ចង់អោយ​ប្រពន្ធ​របស់គាត់​ត្រឡប់ទៅផ្ទះ​វិញ​ដើម្បី​មើលថែ​កូន​វិញ​៕

15577415_1806332172938678_1290693984_n15554635_1806332169605345_1449834168_n