បាល់ទាត់៖សេចក្តីរាយការណ៍ពីកក្រុមតោខៀវ Chelsea បានឲ្យដឹងថា កីឡាករ Oscar អាចនឹងពិចារណាចំពោះការចាកចេញពីក្រុមមួយនេះ បន្ទាប់ពីក្រុមមហាសេដ្ឋី Shanghai SiPG បានដាក់សំណើ៦០លានផោនក្នុងការនាំយកកីឡាកររូបនេះមកកាន់ក្រុមក្របខ័ណ្ឌ Chinese Super League នាខែមករាខាងមុខនេះ។
ខ្សែបម្រើសញ្ជាតិប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះ មូលហេតុដែលបណ្តាលឲ្យរូបគេមានបំណងចង់ចាកចេញនោះ ពីព្រោះរូបគេមិនសប្បាយចិត្ត បន្ទាប់ពីមិនបានទទួលកៅអីក្នុងក្រុមជម្រើសដំបូងទេ ក្រោមការដឹកនាំរបស់លោក Antonio Conte នោះ។
យោងតាមការចេញផ្សាយរបស់កាសែត The sport mole បានអះអាងថា អតីតគ្រូបង្វឹកក្លឹប Chelsea លោក Andre Villas Boas បានដាក់សំណើសុំផ្ទេរកីឡាកររូបនេះ ក្នុងតម្លៃខ្លួន៦០លានផោន បន្ទាប់ពីបានដឹងថា Oscar មិនមិនសប្បាយចិត្ត ជាមួយនិងក្រុមនេះ ហើយ ក្រុមដែលកំពុងនាំមុខគេក្នុងក្របខ័ណ្ឌ PLនេះបានត្រៀមខ្លួនបំបែកឯតទគ្គកម្មនិងបានត្រៀមខ្លួនទទួលយកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីទទួលសំណើពីក្លឹប Shanghai SiPG ។
គួរបញ្ជាក់ថា Oscar អាចនឹងក្លាយជាកីឡាករ Chelsea ទី២ដែលផ្ទេរទៅចិននៅក្នុងរយៈពេល១២ខែចុងក្រោយ បន្ទាប់ពីកីឡាករ Ramires ដែលបានទៅចូលរួមជាមួយក្រុម Jiangsu Suning របស់ចិនកាលពីខែមករា៕