ស៊ី​រី​ចោទប្រកាន់​រុស្ស៊ី​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2016 ក+ ក-

​ស៊ី​រី​៖​ក្រុម​ការពារ​ជន​ស៊ីវិល “​មួ​កស​” របស់​ប្រទេស​ស៊ី​រី​បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​លិខិត​មួយ​ដែល​បាន​មើលឃើញ​ដោយ Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​បានសម្លាប់​ជន​ស៊ីវិល​ចំនួន​១,២០៧​នាក់​ដែល​៣៨០​នាក់​ក្នុងចំណោម​នោះ​គឺជា​កុមារ​។​
​ក្រុម​មួកសុវត្ថិភាព បណ្តាញ​សិទ្ធិមនុស្ស​ស៊ី​រី សមាគម​គ្រូពេទ្យ​ឯករាជ្យ​និង​មជ្ឈមណ្ឌល​ឯកសារ​ការរំលោភបំពាន​បាន​គូសបញ្ជាក់​អំពី​ការចោទប្រកាន់​របស់​ពួកគេ​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ក្នុង​ឯកសារ​៣៩​ទំព័រ​មួយ​ដែល​បានដាក់​ជូនទៅ​គណៈកម្មការ​ស៊ើបអង្កេត​ស៊ី​រី​របស់ UN​។​
​ឯកសារ​នេះ​បានដាក់​ការចោទប្រកាន់​អំពី​ការវាយប្រហារ​ប្រមាណ​៣០៤​លើក​ដែល​បាន​អនុវត្ត​ជា​ចម្បង​ចន្លោះ​ខែកក្កដា​ដល់​ខែធ្នូ​នៅក្នុង​តំបន់​អា​ឡេ​ប៉ូ​ដែល​ក្រុម​នេះ​និយាយថា មាន “​លទ្ធភាព​ខ្ពស់​” នៃ​ការទទួលខុសត្រូវ​ពី​រុស្ស៊ី​។​
​ទោះបីជា​យ៉ាងណាក៏ដោយ បេសកកម្ម UN របស់​រុស្ស៊ី​មិន​អាចធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​បានទេ​ស្តីពី​ការចោទប្រកាន់​នេះ​។ ប្រទេស​រុស្ស៊ី​ដែល​បាន​គាំទ្រ​ការវាយលុក​យោធា​របស់​កងទ័ព​រដ្ឋា​ភិ​បាល​ស៊ី​រី​នៅ​ទីក្រុង​អា​ឡេ​ប៉ូ​បាន​និយាយថា ខ្លួន​បាន​បញ្ឈប់​ការវាយប្រហារ​តាម​អាកាស​នៅ​ទីនោះ​នៅ​ពាក់កណ្តាល​ខែតុលា​។​
​លិខិត​របស់​ក្រុម​មួក​ស​ដាក់ជូន​ក្រុម​ស៊ើបអង្កេត​របស់ UN បាន​អះអាងថា​“​មាន​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រទេស​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឬ​បាន​ផ្សំគំនិត​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​”​។​
​ឯកសារ​នេះ​បាន​បញ្ជាក់ថា ការចោទប្រកាន់​ទាំងនេះ​គឺ​ផ្អែកលើ​ចម្លើយ​សាក្សី​និង​ភ័ស្តុតាង​ដែល​រួមបញ្ចូល​ទាំង​វីដេអូ​ការកំណត់​អត្តសញ្ញាណ​យន្តហោះ​ទទួលខុស​ត្រូវចំ​ពោះ​ការវាយប្រហារ ខ្សែអាត់​សំឡេង​ចេញពី​កាប៊ីន​យន្តហោះ​ដែល​គេ​ស្តាប់​បាន​និង​គ្រាប់​ដែល​បាន​ប្រើ​៕

images3