Joao Cancelo នឹង​ផ្លាស់​ទៅ Barcelona នៅ​បញ្ចប់​រដូវ​កាល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2016 ក+ ក-

​បាល់ទាត់​៖​ខ្សែការពារ​ក្លិប Valencia កីឡាករ Joao Cancelo ត្រូវបាន​គេ​រាយការណ៍​ថា​អាច​នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម Barcelona នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​ក្រោយពី​ក្លិប​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ក្នុងតម្លៃ​២៥​លាន​ផោន​សម្រាប់​កីឡាករ​អន្ដរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។​
Barcelona ត្រូវបាន​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ជាមួយនឹង​ការ​ត្រឡប់មកវិញ​នៅ ខ្សែការពារ​ស្លាប​ស្តាំ​ប៉ុន្មាន​ខែ​ចុងក្រោយ​ដើម្បី​ជំនួស​កន្លែង​បន្ទាប់ពី​កីឡាករ Dani Alves ចាកចេញ​ទៅកាន់ Juventus ក្នុងអំឡុងពេល​ទីផ្សារ​ដោះដូរ​នៅ​រដូវក្តៅ​មុន​។​
​បច្ចុប្បន្ននេះ​កីឡាករ Sergi Roberto បាន​កាន់កាប់​តួនាទី​ការពារ​ស្លាប​ស្តាំ​ឲ្យ​ក្លឹប​យក្ស Barcelona នៅ​រដូវ​កាល​នេះ​ប៉ុន្តែ​វា​ត្រូវបាន​គេ​យល់ថា​គ្រូបង្វឹក​លោក Luis Enrique ចង់​ដាក់​ខ្សែការពារ Joao Cancelo មក​បំពេញ​ទីតាំង​នោះ​ជំនួស​វិញ​។​
​កាលពី​ដើមខែ​នេះ​ត្រូវបាន​គេ​អះអាងថា​ក្រុម Barcelona ត្រូវបាន​រៀបចំ​ដើម្បី​ចំណាយ ២៥​លាន​ផោន​ក្នុងការ​នាំយក Cancelo ហើយ បើ​យោងតាម​កីឡា​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​យល់ព្រម​ហើយ​ឥឡូវនេះ​កីឡាករ​វ័យ​២២ ឆ្នាំ​រូបនេះ​នឹង​បញ្ចប់​ការផ្លាស់ប្តូរ​ទៅកាន់​ទឹកដី Camp Nou នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នាពេល​បច្ចុប្បន្ន​នេះ​។​
​គួរ​បញ្ជាក់ថា Cancelo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៣​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៤​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​៕

to