Man Utd ព្រម​លក់ Memphis Depay ឲ្យ Lyon
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2017 ក+ ក-

​បាល់ទាត់​៖​ប្រធាន​ក្លិប Lyon លោក Jean-Michel Aula បាន​បញ្ជាក់ថា ក្លិប​បាន​ឈានដល់​កិច្ចព្រមព្រៀង​ក្នុងការ​ចុះហត្ថលេខា​ជាមួយ​ក្រុម Manchester United ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ Memphis Depay លើ​កិច្ចព្រមព្រៀង​ជា​អចិន្ត្រៃយ៍​ហើយ​។ នេះ​បើតាម​ប្រភពពី BBC រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​
​កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ បាន​ប្រា​ប់លោក Jose Mourinho ថា​រូបគេ​បានសម្រេច​ចិត្ត​ចាក​ចេញពី​កីឡដ្ឋាន Old Trafford ក្នុង​ខែ​នេះ​ប្រសិនបើ​ការផ្តល់ជូន​នូវ​តម្លៃ​ខ្លួន​សមរម្យ​ក្រោយពី​មិនសូវ​ជោគជ័យ​នៅ​រដូវ​កាល​នេះ​។​
​ការព្រមព្រៀង​គ្នា​នេះ​កើតឡើង​បន្ទាប់ពី​បិសាច​ក្រហម​បាន​ច្រានចោល​សំណើ​២​លើក​រួចមក​ហើយពី​សំណាក់​ក្រុម​ជើងឯក French Ligue 1 ២​សម័យ ដោយ​លើក​ទី​១​ឲ្យ​ថ្លៃ​១១​លាន​ផោន​និង​ឡើង​រហូតដល់​១៦​លាន​ផោន​។​
​គួរ​បញ្ជាក់ថា Depay បាន​ផ្ទេរ​ចេញពី PSV មកកាន់ Old Trafford កាលពី​ខែឧសភា ឆ្នាំ​២០១៥ ក្នុងតម្លៃ​៣១​លាន​ផោន និង​គិត​មកដល់ពេលនេះ​ស៊ុត​កីឡាករ​វ័យ​២២​ឆ្នាំ​ទាត់​បញ្ចូល​ទី​៧​គ្រាប់​ក្នុងចំណោម​ការបង្ហាញ​ខ្លួន​៥៣​ប្រកួត​៕

memphis-depay-manchester-united2