ពលរដ្ឋ​តំបន់​ច្រកទ្វា​អន្ដរជាតិ​ដូង​រិះគន់​មន្ដ្រី​អន្ដោប្រវេសន៍​ដឹកទំនិញ​ចូល​ពី​ទឹកដី​ថៃ​មិន​បង់ពន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2017 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រកទ្វា​អន្ដរជាតិ​ដូង​ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧​នេះ​បាន​រិះគន់​ចំៗ​លើ​មន្ដ្រី​អន្ដោរ​ប្រវេសន៍​២​រូប​ដែល​រកស៊ី​ដឹកទំនិញ​ចូល​មិន​បង់ពន្ធ​ពី​ទឺ​កដី​ថៃ​បាន​យ៉ាង​រលូន​ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​សូម្បី​តែមាន់​មួ​យក៍​មិនអោយ​រួចខ្លួន​។​
ប្រជាពលរដ្ឋ​ឈ្មោះ ល ស បាន​រៀបរាប់​ប្រាប់​(​មេគង្គ​ប៉ុស្តិ៍​)​អោយដឹងថា មន្ដ្រីនគរបាល​អន្ដោប្រវេសន៍​ប្រចាំ​តំបន់​ច្រកទ្វា​អន្ដរជាតិ​ដូង​ចំនួន​២​រូប​ជា​រៀងរាល់ថ្ងៃ​ពិសេស​នៅពេល​ល្ងាច​បាន​ចូល​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​ប្រភេទ​ពី​ទីផ្សារ​ក្នុង​ទឹកដី​ថៃ​តាម​រថយន្ដ​កា​ម៉ា​រី​ស្វិត​ចំនួន​២​គ្រឿង​ដោយ​១​គ្រឿង​ពណ៌​កណ្ដុរ​ប្រមេះ និង​១​គ្រឿង​ទៀត​ពណ៌​ស ការដឹក​ជ​ញ្ជួ​ន​នេះ​គេ​ឃើញ​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេសន៍​ជា​អ្នក​ដឹក​ផ្ទាល់​តែម្ដង​ដែល​ម្នាក់​ឈ្មោះ​ហែម វិ​បូ​ឡា​និង​ម្នាក់ទៀត​ឈ្មោះ ស្វាយ សំអាត​។​
មុខទំនិញ​ដែល​មន្ដ្រីនគរបាល​អន្ដោ​រ​ប្រវេសន៍​ដឹក​ជ​ញ្ជួ​ន​ជា​រៀងរាល់​នេះ​មាន​ចំរុះ​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដូចជា​ភេ​ស​ជ្ជះ​តែ​អូ​ឈិ អង្ក​ឬ​មី​ជាដើម ជួន​ដឹក​ពេញ​ក្នុង​ឡាន និង​ជួនកាល​ដឹក​ពេញ​ក្នុង​ឡាន​ហើយ​ត​ឡើងលើ​យ៉ាងខ្ពស់​នៅ​ផ្នែក​លើ​ឃ្លុប​ឡាន​ថែមទៀត​ដោយ​ត្រូវ​គ្នា​គេចវេស​មិន​បង់ពន្ធ​ទាំង​ខ្លួន​ជាម​ន្ដ្រី​អនុវត្ត​ច្បាប់​បាន​ប្រព្រឹត្ត​អំពើ​បែប​កន្ទេល​ធំ បន្លំ​ដេក បានធ្វើអោយ​ប្រជាកសិករ​តូច​ទាប​មាន​ការមិន​ពេញចិត្ត​និង​ឈឺចាប់​ជាខ្លាំង​ព្រោះ​មិនមាន​ភាពស្មើគ្នា​។​
ប្រភព​មួយ​ផ្សេងទៀត​ដែល​ផ្ដល់​ព៌​ត​មាន​អោយ​ត្រឹម​ថត​តែ​សម្លេង​បាន​បង្ហើប​អោយដឹង​ដែរ​ថា មុខ​ជំនួញ​កណ្ដៀរ​ពួន​ដី​បែប​ដុំកំភួន​មិនមែនជា​លក្ខ​ណះ​បន្ទាប់បន្សំ​ក្រៅពី​ការងាររាជការ​របស់​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេ​ស​២​រូប​ខាងលើ​អាចជា​ការផ្ដល់​ភ្លើង​ខៀវ​ពី​ប្រធានការិយាល័យ​នគរបាល​អន្ដោរ​ប្រវេ​ស​ប្រចាំ​ច្រក​អន្ដរជាតិ​នេះ​ទើប​ការរកស៊ី​ខុសច្បាប់​នេះ​មាន​ភាពរលូន​រាប់​ឆ្នាំ​មកហើយ ដែល​ជំ​នូ​ញ​នេះដែរ​ខុសគ្នា​ដាច់​សែនឆ្ងាយ​ជាមួយនិង​ប្រជាពលរដ្ឋ​ធម្មតា​សូម្បី​តែមាន់​មួយ កូន​ធុងបាស់​មួយ​ឬ​អង្ករ​មួយ​ការ​រ៉ុង​ដែល​ប្រជាកសិករ​ទិញ​ពី​ថៃ​សម្រាប់​ហូប​ក៍​នគរបាល​អន្ដោប្រវេសន៍​ប្រចាំ​ច្រក​អន្ដរជាតិ​ដូង​មិនមាន​ការអនុគ្រោះ ឬ​លើក​លេង​ឡើយ​ទាយ​កលុយ​អោយ​ខាន​តែ​បាន​ចំនួន​៣០០​បាត​ឬ​៥០០​បាត​គឺ​ត្រូវតែ​បាន បើ​មិនបាន​មិន​អនុញ្ញាត​អោយចេញ​។​
ទាក់ទង​ទៅនឹង​ការលើកឡើង​រិះគន់​របស់​ប្រជាកសិករ​ជាច្រើន​នេះ​(​មេគង្គ​ប៉ុស្តិ៍​)​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សៅ ប៊ុន​រឹទ្ធ ប្រធាន​នគរបាល​អន្ដោ​ប្រវេសន៍​ប្រចាំ​ច្រក​អន្ដរជាតិ​ដូង​បានឡើយ​តាម​ទូរស័ព្ទ​ទោះជា​ច្រើនលើក លោក សៅ ប៊ុន​រឹទ្ធ​ដាក់​កម្មវិធី​អោយ​ជាប់រវល់ និង​ខ្សែ​ទី​២​មិន​លើក​ទូរស័ព្ទ​តែម្ដង​៕

16558818_1829681177270444_1914952642_n16469110_1829681180603777_486215370_n16443338_1829681183937110_892429107_n