ចិន​​ថ្កោលទោស​អាមេរិក​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​​អ៊ីរ៉ង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2017 ក+ ក-

ប៉េកាំង​៖​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បានប្រកាស​ថ្កោលទោស​ចំពោះ​ការសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់ ពី​សំណាក់​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ក្រសួង​ការបទេស​ចិន​ដកស្រង់​សម្ដី​ដោយសារ​ព័ត៌មាន Sputnik​។​
​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​ថ្លែងថា​៖ «​យើង​បានបង្ហាញ​ពី​គោលជំហរ របស់​យើង​ជាមួយ​អាជ្ញាធរ​អាមេរិក ជុំវិញ​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន​។ យើង​ជំទាស់​ទៅនឹង​រាល់​ការដាក់ទណ្ឌកម្ម ទាំងឡាយ​ធ្វើ​ឡើងជា​លក្ខណៈ​ឯកតោភាគី ជាពិសេស​នៅពេល​វា​មាន​ជាប់​ទាក់ទិន​នឹង​ភាគី​ទី​បី ត្បិត​វា​មិនបាន​ជួយ​អ្វី​ក្រៅតែពី​បំផ្លាញ​ទំនុកចិត្ត ទៅវិញទៅមក​រវាង​ភាគី​នីមួយៗ និង​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​តែប៉ុណ្ណោះ​»​។​
​គួរ​បញ្ជាក់ថា សម្រាប់​លោក ដូ​ណា​ល់ ត្រាំ ចិន​គឺជា​គូរ​ប្រជែង​ដ៏​ធំ រីឯ​អ៊ីរ៉ង់ ត្រូវបាន​ចាត់ទុកថា​ជា​រដ្ឋ​ភេរ​វករ និង​គាំទ្រ​ដល់​ក្រុម​អង្គការ​ភេរ​វករ ហើយ​លោក​ក៏ បាន​សន្យា​ដែរ នឹង​នាំយក​នយោបាយ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ទីក្រុង​តេ​ហេ​រ៉ង់ មក​អនុវត្ត​ជាថ្មី​ម្ដងទៀត​៕

0905-China-Clinton-Asia_full_600