លោក Steven Mnuchin ក្លាយជារដ្ឋមន្ត្រីរតនាគារជាតិអាមេរិក
វ៉ាស៊ីនតោន៖លោក Steven Mnuchin ត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតទទួលស្គាល់ជារដ្ឋមន្ត្រីរតនាគារជាតិអាមេរិកថ្មីដោយមានសំឡេងគាំទ្រ៥៣ទល់៤៧សំឡេង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ការបោះឆ្នោតគាំទ្រលោក Steven Mnuchin ឱ្យកាន់តំណែងជារដ្ឋមន្ត្រីរតនាគារជាតិ ដោយមានសំឡេងគាំទ្រភាគច្រើន ខណៈមានតែព្រឹទ្ធសមាជិកមកពីរដ្ឋ West Virginia នៃគណបក្សប្រជាធិបតេយ្យមួយរូបប៉ុណ្ណោះគឺលោក Joe Manchin បានបោះឆ្នោតគាំទ្ររូបលោក។
ការតែងតាំងលោក Steven Mnuchin ជារដ្ឋមន្ត្រីនាគារជាតិនេះត្រូវបានគេរំពឹងថានឹងជួយដល់លោក ដូណាល់ ត្រាំ ក្នុងការធ្វើកំណែទម្រង់ពន្ធដារ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕