ដោយ៖សុវណ្ណវឌ្ឍនៈ
កំពង់ស្ពឺ៖តាមសេចក្តីរាយការណ៍បានលួចខ្សឹបអោយដឹងថាលោកអ៊ុក សុផលស្នងការរងនគរបាលខេត្តកំពង់ស្ពឺទទួលបន្ទុកកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដល់អាយុចូលនិវត្តន៍តាំងពីកំឡុងខែមេសា ឆ្នាំ២០១៦តំណាលលោក កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺចាស់និងលោកស្នងការរងទទួលបន្ទុកចរាចរណ៍ម្នាក់ទៀតបានសំរាកពីការងារហើយ។
ដោយឡែកលោកអ៊ុក សុផលបានពន្យាកំណើតនៅបន្តការងារជាស្នងការរងជិត១ឆ្នាំហើយនៅមិនទាន់ចូលនិវត្តន៍ទៀតមិនដឹងថាថ្នាក់លើបានជ្រាបរឿងនេះឬក៏ថ្នាក់លើភ្លេចពិនិត្យមើលឈ្មោះលោក អ៊ុក សុផល ថា ដល់អាយុចូលនិវត្តន៍ហើយនោះទេ។
បើតាមសម្តីរបស់អ្នកធ្វើការរាជការបានបានបង្ហើបអោយដឹងថា រាល់កងកម្លាំងដែលមានឈ្មោះត្រូវចូលនិវត្តន៍ត្រូវតែសំរាក ប៉ុន្តែចំឡែកលោក អ៊ុក សុផល ស្នងការរងនគរបាលខេត្តដល់អាយុចូលនិវត្តន៍តាំងពីខែមេសា ឆ្នាំ២០១៦រហូតមកដល់ឥឡូវជិត១ឆ្នាំហើយមកធ្វើការដដែលមិនដឹងថា យ៉ាងម៉េចនោះទេឬមួយក៏លោកបានប្រើថ្នាំពន្យារកំណើតទើបថ្នាក់លើមើលមិនឃើញនោះ។
តាមច្បាប់មន្ត្រីយុត្តិធម៌ទាំងអស់ដល់អាយុចូលនិវត្តន៍ ហើយមិនអាចនៅក្រាញ់ននាលនឹងតំណែងនោះទេ គេមិនដឹងថា លោកស្នងការរងរូបនេះមានខ្នងបង្អែកធំឬក៏យកលុយទៅអោយថ្នាក់លើដើម្បីបន្តតំណែងអស់ប៉ុន្មាននោះទេទើបលោក អ៊ុក សុផល បានបន្តអង្គុយកន្លែងខ្លាញ់នេះដល់សព្វថ្ងៃទៀត។
បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្តកំពង់ស្ពឺដែលដឹងថា លោកអ៊ុក សុផល ស្នងការរងនៅក្រាញ់ននៀលនឹងតំណែងកន្លែងខ្លាញ់នេះសំណូមពរដល់ថ្នាក់លើមេត្តាជួយពិនិត្យមើលការពន្យារកំណើតរបស់លោកស្នងការរង អ៊ុក សុផល នេះផង ព្រោះលោកនៅធ្វើការងាររាល់ថ្ងៃមិនព្រមសំរាកនេះ ដែលមិនធ្លាប់មាននៅក្នុងខេត្តកំពង់ស្ពឺនេះឬមួយក៏លោកស្នងការរងប្រព្រឹត្តអំពើពុករលួយជាមួយថ្នាក់លើនោះ៕