អាមេរិក​ស្នើ​ឲ្យ អ ស ប បិទ​ស្ថានទូត​កូរ៉េខាងជើង​ទូទាំង​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2017 ក+ ក-

​វ៉ាស៊ីនតោន​៖​យោងតាម​សារព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក នឹង​ស្នើសុំ​ឲ្យ អ ស ប បិទ​ស្ថានទូត​កូរ៉េខាងជើង នៅ​ទូទាំង​ពិភពលោក ខណៈ កិច្ចប្រជុំ​ពិសេស នៃ​ក្រុមប្រឹក្សាសន្តិសុខ អ ស ប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​នេះ (​ម៉ោង​នៅក្នុង​ទីក្រុង​ញូយ៉ក​)​។​
​លោក Mark Toner អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធី​ល្លឺ​សុន នឹង​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ពិភាក្សា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូ​រ៉​ខាងជើង នៅក្នុង​ក្របខណ្ឌ នៃ​ការពង្រឹង​ការគាំទ្រ​ពី​អន្តរជាតិ បង្កើន​ការដាក់​សម្ពាធ​លើ​ទីក្រុង​ព្យុងយ៉ាង សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផោ្ល​ង​។​
​លោក Mark Toner បានបញ្ជាក់​ដូច្នេះ​ថា «​មាន​ជំរើស​ជាច្រើន ក៏ប៉ុន្តែ​ក្នុងចំណោម​ជំរើស​ទាំងនេះ ក៏មាន​ការដាក់ទណ្ឌកម្ម ហើយ​ការធ្វើឱ្យ​ឯកោ​នៃ​ការទូត​កូរ៉េខាងជើង ក៏​ជា​មធ្យោបាយ​មួយ​ផងដែរ​»៕

fn-2017-04-28-09-29-20-1