កូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងគ្រាប់មីស៊ីល
កូរ៉េខាងត្បូង៖កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ទៀតហើយ ដោយបាញ់ចេញតំបន់ក្បែរសមុទ្រភាគខាងកើត នៃប្រទេស ប៉ុន្តែទទួលបរាជ័យ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ដែលចេញផ្សាយនាព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះដោយដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ប្រភពដដែលបញ្ជាក់ថា ការបាញ់សាកល្បងនេះគឺជាប្រភេទគ្រាប់មីស៊ីល Ballistic ដោយធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះនៅតំបន់ក្បែរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង ប៉ុន្តែត្រូវបានធ្លាក់មកវិញបន្ទាប់ពីបាញ់ចេញ២-៣នាទីក្រោយមក។
គួរបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលទទួលបរាជ័យ៕