ទីតាំង​កត់​ឆ្នោត​វៀតណាម​បើក​ដំណើរការ​វិញ​យ៉ាង​រលូន​ក្រោយ​បង្ក្រាប​មួយ​ចម្អិន​កំពឹស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2017 ក+ ក-

​ភ្នំពេញ​៖​ទីតាំង​កត់​ឆ្នោត​វៀតណាម​ដែល​សមត្ថកិច្ច​ខណ្ឌមានជ័យ​ធ្លាប់​បង្ក្រាប​បី​ទីតាំង​កន្លងមក​នៅ​ភូមិសាស្ត្រ​ទឹកដី​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ត្រូវបាន​បើក​ដំណើរការ​វិញ​យ៉ាង​រលូន​សង្ស័យ​ម្ចាស់​ទីតាំង​ខាងលើ​ចេះ​សិ​ល និង​ចេះ​បំបាំងកាយ​ខ្លួន​មិន​ជាប់គុក​ថែមទាំង​បន្ត​មុខរបរ​កត់​កន្ទុយលេខ​វៀតណាម​ដោយ​សមត្ថកិច្ច​មើលមិនឃើញ​ដោយសារតែ​ក្រុម​នេះ​មាន​យន្ត​ក្រាសៗ​។​
​គួរបញ្ជាក់​ផងដែរ​ថា ទីតាំង​ទាំង​៣​ដែល​លោក ហ៊ួ ម៉េង​វ៉ាង អធិការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​ធ្លាប់បាន​បង្ក្រាប និង​ឃាត់​បាន​មេ​កន្ទុយលេខ ហើយ​ក៏បាន​ដោះលែង​ទៅវិញ រួច​ក្នុង​ទឹកដី​សង្កាត់​ស្ទឹងមានជ័យ​ដែលមាន​លោក ឯម ភា​រី ជា​នាយរង​ប៉ុស្តិ៍​ស្តីទី​។ ទី​១​នៅ​ខាងក្រោយ​ផ្សារ​ក្រមួន​ផ្លូវ​២១៧​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​បាន​បើក​កត់​វិញ​។ ទី​២​នៅ​ដី​ថ្មី​ភូមិ​ដំណក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ចាប់​ហើយ​បើក​វិញ និង​ទី​តាំងទី​៣​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ជាប់​ខាង​ជាង​ផ្សា​រលឹម​ឈាង​ក្នុងភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ​ដំណើការ​ឡើងវិញ មិនតែប៉ុណ្ណោះ​ក៏មាន​បន្ថែម​កន្លែង​កត់​ឆ្នោត​ផ្សេងទៀត​នៅ​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ជាច្រើន​កន្លែង តែ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឆ្លើយថា អត់​ដឹង​។ នេះ​បើ​យោងតាម​ការរាយការណ៍​ពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​៕

18280178_1869614603277101_1592472424_n18253797_1869614613277100_1431533735_n18254191_1869614649943763_283073435_n18217298_1869614629943765_1957623723_n